Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​ប្រេង​បាន​ស្ទុះ​ងើប​ឡើង​វិញ​ បន្ទាប់ពីមានការធ្លាក់ចុះ​ខ្លាំងទាក់ទងនឹង​ក្តី​បារម្ភ​អំពី​តម្រូវ​ការនៅ​ប្រទេស​ចិន

តម្លៃប្រេងបានស្ទុះងើបឡើងបន្តិចនៅថ្ងៃអង្គារនេះ បន្ទាប់ពីវាបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុន ដោយសារការព្រួយបារម្ភនៃការបន្តបិទខ្ទប់នៅក្នុងប្រទេសចិនដោយសារជំងឺ COVID-19 ស្របពេលដែលប្រាក់ដុល្លារអាមេរិកក៏បានកើនឡើងដល់កម្រិតខ្ពស់ផងដែរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

តម្លៃទំនិញប្រេងឆៅរបស់ Brent គឺ 102.57 ដុល្លារក្នុងមួយបារ៉ែល កើនឡើង 25 សេន ឬ 0.2 ភាគរយ ហើយតម្លៃកិច្ចសន្យាថ្លៃកម្រិតមធ្យមនៃប្រេងឆៅរបស់អាមេរិក West Texas បានកើនឡើងដល់ 98.70 ដុល្លារ កើនឡើង 16 សេន ឬ 0.2 ភាគរយនៅ ម៉ោង 0002 GMT ។

កិច្ច​សន្យាថ្លៃ​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ប្រហែល 4 ភាគរយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយតម្លៃ​ប្រេង Brent បាន​ធ្លាក់​ចុះ​ដល់​ទៅ 7 ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​វគ្គ​ជួញដូរ ហើយ WTI ធ្លាក់​ចុះ​ប្រហែល 6 ដុល្លារ​ក្នុង​មួយ​បារ៉ែល។ នៅក្នុងប្រទេសចិន ការបិទខ្ទប់ដើម្បីទប់ទល់នឹង COVID នៅទីក្រុងសៀងហៃ បានអូសបន្លាយដល់សប្តាហ៍ទីបួនហើយ។ ទន្ទឹមនឹងនេះដែរ ការដាក់បទបញ្ជាចំពោះធ្វើតេស្តទ្រង់ទ្រាយធំ រួមទាំងនៅក្នុងសង្កាត់ផ្សារទំនើបដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង ក៏បានបង្កឱ្យមានការភ័យខ្លាចចំពោះការបិទខ្ទប់ ដូចនៅទីក្រុងសៀហៃដែរ។

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន OANDA បានសរសេរក្នុងកំណត់ត្រាមួយថា “ដោយសារតែការបិទខ្ទប់នៅប្រទេសរបស់ចិនគឺធ្វើមានការខាតបង់ប្រេងលើសពីមួយលានបារ៉ែលក្នុងមួយថ្ងៃ ហើយការធ្វើតេស្តរកកូវីដ-១៩នៅសង្កាត់ចំនួន 12 ក្នុងរយៈពេល 5 ថ្ងៃខាងមុខនឹងកំណត់ការផ្លាស់ប្តូរដ៏សំខាន់នៃតម្លៃប្រេងឆៅ” ។ ប្រាក់ដុល្លារអាមេរិកក៏បានឡើងដល់កម្រិតខ្ពស់ផងដែរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះកាលពីថ្ងៃចន្ទ ដោយធ្វើឱ្យប្រេងមានតម្លៃថ្លៃសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

លោក Moya របស់ OANDA បាននិយាយថា “ការភ័យខ្លាចនៃការផ្គត់ផ្គង់មិនមែនជារឿងសំខាន់ត្រូវផ្តោតសម្រាប់ពាណិជ្ជករថាមពលទេ ហើយឥឡូវនេះអ្នកឃើញប្រាក់ដុល្លារកើនឡើង ដែលកំពុងបន្ថែមសម្ពាធបន្ថែមលើគ្រប់ទំនិញទាំងអស់”៕ ប្រភព​៖រ៉យទ័រ

×