Saturday, May 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសជនជាប់ចោទជនជាតិរុស្ស៊ី២នាក់ និង នារីអ៊ុយក្រែនម្នាក់ ដាក់គុកក្នុងម្នាក់ៗ ពី ២៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនជាង ២០ គីឡូក្រាម

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទជនជាតិរុស្ស៊ី២នាក់ ដាក់ពន្ធនាគារ ទី១-ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំជនជាតិ រុស្ស៊ី ទី២.ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី ដាក់ពន្ធនាគារ កំណត់ម្នាក់ៗ ៣០ឆ្នាំ ពិន័យម្នាក់ៗ ចំនួន ៦០លានរៀល ។ ចំណែកនារីអ៊ុយក្រែន ឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំជនជាតិ អ៊ុយក្រែន ដាក់ពន្ធនាគារ កំណត់ ២៥ឆ្នាំ ពិន័យ ៤០ លានរៀល បង់ចូលថវិការដ្ឋ ជាប់ពាក់ព័ន្ធនឹងការ ផលិត និង ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ជាង ២០ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ។

លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនជាប់ចោទ៣នាក់មាន៖ ទី១-ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំជនជាតិ រុស្ស៊ី ២-ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី ទី៣-ឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំជនជាតិ អ៊ុយក្រែន ។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានជាប់ចោទពីបទ: ផលិត និងដឹកជញ្ជូន ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២០ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វីតាមីនជាង ២០ គីឡូក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×