Saturday, May 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ប្រកាសបិទការលក់ចែកចាយ ផលិតផលបំប៉នសុខភាព ម៉ាក JOJU COLLAGEN បើរឹងរូសចាត់ការតាមច្បាប់

ភ្នំពេញ ៖ ផលិតផលបំប៉នសុខភាព ម៉ាក JOJU COLLAGEN ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយធ្វើការផ្សព្វផ្សាយលក់ចែកចាយតាមអនឡាញលើគណនី Facebook ឈ្មោះ រស្មីឃ្វីនអិនទ័រ ប្រេនមាដាមដា ត្រូវបានក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ហាមឃាត់ការលក់ចែកចាយនៅលើទីផ្សារ ទាំងតាមអនឡាញ និងតាមហាងទំនិញ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានជម្រាបទៅកាន់ប្រជាពលរដ្ឋទាំងអស់ដោយបញ្ជាក់ថា សូមឈប់ជឿលើការផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ដែលគ្មានលេខបញ្ជិកាខាងលើ (ម៉ាក JOJU COLLAGEN) និងឈប់ប្រើប្រាស់ផលិតផលនេះជាបន្ដទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ក្រសួងសុខាភិបាល បានព្រមានថា ម្ចាស់គណនី Facebook ខាងលើ និងជនពាក់ព័ន្ធដ៏ទៃទៀត ដែលធ្វើសកម្មភាពលក់ចែកចាយផលិតផលបំប៉នសុខភាព ម៉ាក JOJU COLLAGEN ដែលគ្មានលេខបញ្ជិកាខាងលើ ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនៅតែចចេសរឹងរូសនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលនេះជាបន្តទៀត។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពដែលគ្មានបញ្ជិកា ម៉ាក JOJU COLLAGEN សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មានមកកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ដែលមានលេខទូរស័ព្ទ : ០១២៣៥៥១៦១, ០១២៩០៤៣៨៥៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×