Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ប្រភេទ «ម្សៅ​ទំពាំង​បាយ​ជូ» ដែល​ស្រី​ស្អាត​ក្តៅ​សាច់​នេះ លក់​នៅ​លើ​បណ្តាញ​សង្គម តាមពិត​គឺជា…

នៅថ្ងៃទី២៥ ខែមេសា ប៉ូលីសស្រុក Hai Chau (Da Nang) បាននិយាយថា ពួកគេទើបតែបានធ្វើការឃាត់ខ្លួន Mai Gia Thai Binh (អាយុ ២០ ឆ្នាំ រស់នៅ Hoa Khanh Bac, Lien Chieu, Da Nang) និង Duong Thi Thanh Phuong (អាយុ ២៨ ឆ្នាំ ស្នាក់នៅក្នុង Hoa ward ស្រុក Lien Chieu, Da Nang) ដើម្បីស៊ើបអង្កេតការជួញដូរគ្រឿងញៀនខុសច្បាប់។

តាមព័ត៌មានបឋម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែមេសា ក្រុមស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលស្រុក Hai Chau ចាប់បាន Binh កំពុងរៀបចំបញ្ជូន «ម្សៅក្រាម» ចំនួន១០កញ្ចប់ ជូនអតិថិជន។

តាមរយៈការពង្រីកការស៊ើបអង្កេតបន្ថែម ប៉ូលិសបានឈានចាប់ខ្លួន​នាង Phuong ដែលស្ថិតក្នុងជួរបង្កប់ខ្លួនជាមួយ Binh លក់គ្រឿងញៀននៅលើបណ្តាញសង្គម ដែលពុំត្រូវបានគេចាប់អារម្មណ៍នោះឡើយ។

ភ្នាក់ងារប៉ូលិស​បាននិយាយថា គ្រឿងញៀនដែល Binh និង Phuong ទិញ​និងលក់​ដោយខុសច្បាប់​ត្រូវបានគេ​ហៅ​ថា “ម្សៅ​ទំពាំងបាយជូ” ។ ថ្នាំនេះត្រូវបានវេចខ្ចប់ក្នុងកញ្ចប់ដែលទាក់ទាញភ្នែក ដែលមើលទៅដូចជាភេសជ្ជៈធ្វើពីទំពាំងបាយជូរអុីចឹង នៅលើយីហោផ្ទៃខាងក្រៅនៃកញ្ចប់របស់វា។

ដើម្បីទាក់ទាញអ្នកលេង នាង Phuong ប្រើប្រាស់ «កម្មវិធី» កែសម្រស់ដ៏ស្រស់ស្អាតបំផុត ដោយប្រែក្លាយខ្លួននាងទៅជាស្រីក្តៅសាច់។ ក្នុងទំព័រផ្ទាល់ខ្លួន នាង Phuong ក៏តែងបង្ហោះ​រូបសិចស៊ី និងទាក់ទាញខ្លាំង​ជា​ប្រចាំ។ ប៉ុន្តែ នៅពេលត្រូវបានចាប់ខ្លួន សម្រស់របស់ Phuong មានភាពភ្ញាក់ផ្អើល ព្រោះវាខុសពីរូបថត ដែលនាង តែងតែបង្ហោះក្នុងបណ្តាញសង្គម បើនិយាយទៅជាមនុស្សពីរនាក់ផ្សេងគ្នាតែម្តង។

គេដឹងថា នាង Phuong មានភាពល្បីល្បាញជាស្រីក្តៅសាច់នៅលើហ្វេសប៊ុក ដែលមានគណនីចំនួនពីរ Nabi Phuong និង Nabii Phuong គឺតែងតែផ្សាយផ្ទាល់ និងថតវីដេអូណែនាំពីការលក់ថ្នាំក្នុងក្រុមសម្ងាត់ និងសមាគមនានានៅលើហ្វេសប៊ុក។

កញ្ចប់នីមួយៗនៃ “ម្សៅទំពាំងបាយជូរ” គ្រឿងញៀនេះ ត្រូវបានលក់ក្នុងតម្លៃពី 2,8 ទៅ 3 លានដុង។ កញ្ចប់នីមួយៗ អាចលាយជាមួយភេសជ្ជៈមួយកំប៉ុងណាមួយក៏បាន ដែលគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ ២ ទៅ ៣ នាក់។

បើ​តាមប៉ូលិស នេះ​ជា​លើកទីមួយហើយ​ដែលគ្រឿងញៀនដ៏ពិសេសនេះ ​បានបង្ហាញវត្តមាននៅ​ទីក្រុង Da Nang ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង