ក្រុងឡុងដ៍៖ ក្រោយពេលដកកម្លាំងទ័ពចេញពីរដ្ឋធានីគៀវ នោះមក វិមានក្រឹមឡាំង បានបង្វែរទិសដៅ វាយលុកចូលគ្រប់គ្រង នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ហើយនៅតែមិនបានសម្រេច តាមផែនការ ទើបអង់គ្លេស បានចេញមុខ មកប្រាប់អំពីមូលហេតុពិតប្រាកដរបស់រុស្ស៊ី។
សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ថា មន្រ្ដីចារកម្មរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងទាហានរុស្ស៊ី បានវា.យលុ.ករុ.លទៅមុខ តិចតួចបំផុត នៅក្នុងតំបន់មួយចំនួន ចាប់តាំងពីក្រុងមូស្គូ បានប្ដូរទិសដៅរបស់ខ្លួន ព្យាយាមវា.យលុ.ក ចូលកាន់កា.ប់តំបន់ដុនបាស់ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសន្និសីទ សង្ខេបអំពីប្រតិបត្តិការចុងក្រោយថា រុស្ស៊ី នៅមិនទាន់សម្រេចបាននូវជ័យជម្នះ ជាដុំកំភួន នៅក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន នោះឡើយ។ ករណីនេះ ក៏ដោយសារតែរុស្ស៊ី ខ្វះខាតនូវជំនួយភ័ស្ដុភា និង មានកម្លាំងប្រ.យុទ្ធ នៅក្នុងសមរភូមិ មិនគ្រប់គ្រាន់។
ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានធ្វើឲ្យប្រជាពលរដ្ឋអ៊ុយក្រែន ជាង៥លាននាក់ រត់ភៀសខ្លួន ចេញពីប្រទេសរបស់ពួកគេ ចូលទៅកាន់ប្រទេសជិតខាង។ ដោយឡែក កម្លាំងទាហាន ទាំង២ប្រទេសវិញ មានការអួតអាងផ្សេងៗគ្នា នៅក្នុងការស.ម្លាប់ លើគូសត្រូវរបស់ពួកគេ។ ក្រុងមូស្គូ បានអួតអាងថា ខ្លួនបានស.ម្លាប់កងទ័ពអ៊ុយក្រែន ជាង២៣ ០០០នាក់ ខណៈក្រុងគៀវ ក៏បានអះអាង អំពីការសម្លា.ប់ទ័ពរុស្ស៊ី ជាង២២ ០០០នាក់។ ដោយឡែក ជនស៊ីវិល ដែលត្រូវស.ម្លាប់ នៅក្នុងសង្គ្រាម បង្កឡើង ដោយរុស្ស៊ី នោះ ក៏នៅតែមិនទាន់ដឹង អំពីចំនួនពិតប្រាកដ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN








