Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេញអស់ស្ទះ! ទទួលបានទឹកប្រាក់ត្រឡប់ ១០០% រាល់ការទិញទំនិញ

ភ្នំពេញ ៖ អតិថិជនដែលបានបង្កើតកាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ទាំងអស់ក្នុងពេលនេះ អាចទិញទំនិញទាំងក្នុង និងក្រៅប្រទេស ហើយនិងទទួលបានទឹកប្រាក់ត្រលប់មកវិញ ១០០% មានន័យថា “ទិញទំនិញដោយឥតគិតថ្លៃ”។

អតិថិជនអាចទិញទំនិញជាមួយកាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ តាមរយៈម៉ាស៊ីនឆូតកាតក្នុងហាងជាង៩០%ទូទាំងប្រទេស ក៏ដូចជាតាមប្រព័ន្ធអនឡាញមានដូចជា Nham24, WOWNOW, Foodpanda, E-Get, Major Cineplex, Toys & Me, Decathlon, BookMeBus, Taobao និងទីផ្សារអនឡាញជាច្រើនផ្សេងទៀត។

អតិថិជនអាចស្នើសុំបង្កើតកាតឥណពន្ធនិម្មិត UnionPay ដោយឥតគិតថ្លៃ និងមិនមានថ្លៃសេវាប្រចាំឆ្នាំ ដោយគ្រាន់តែមានគណនី អេ អឹម ខេ រួមជាមួយនឹងកម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ។ ប្រសិនបើលោកអ្នកមិនទាន់មានគណនី អេ អឹម ខេ លោកអ្នកអាចបើកគណនីបានដោយខ្លួនឯង ដោយធ្វើតាម វីដេអូនេះ។ បន្ទាប់មក លោកអ្នកអាចបង្កើតកាតឥណពន្ធនិម្មិត UnionPay បានយ៉ាងងាយស្រួល ដោយធ្វើតាម វីដេអូនេះ។ សម្រាប់លក្ខខណ្ឌក្នុងការទទួលបានទឹកប្រាក់ត្រលប់ ១០០% មានដូចខាងក្រោម៖
• អតិថិជននឹងទទួលបានសាច់ប្រាក់ត្រឡប់មកវិញ រហូតដល់១០០% ឬធំបំផុត៥០ដុល្លារ។
• អតិថិជនម្នាក់អាចទទួលបានទឹកប្រាក់ត្រឡប់សរុបច្រើនបំផុតត្រឹមតែ៥០$ ប៉ុណ្ណោះក្នុងអំឡុងពេលផ្តល់ជូននេះ។
• សុពលភាពចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឬ នៅពេលទឹកប្រាក់ប្រូម៉ូសិនដល់ចំនួនកំណត់។
• ទឹកប្រាក់ត្រឡប់នឹងត្រូវបញ្ចូលជូនក្នុងគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិនៅចុងខែនីមួយៗ។
ប្រសិនបើអតិថិជនមានចម្ងល់ទាក់ទងនឹងការផ្ដល់ជូនពិសេសនេះ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០២០០២០០ (ឥតគិតថ្លៃ)។

tel

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕

×