Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! Booking តាក់ស៊ី​ជិះ​ដើរលេ​ង ឆ្លៀត​ម្ចាស់​ចូ​ល Mart មួយភ្លែត ស្រី​ស្អាត​ស្រាប់តែ…

ថ្មីៗនេះ រឿងដ៏ប្លែកមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងតែម្តង គ្រាដែលបុរសជាអ្នករត់ឡានតាក់ស៊ីតាម App ម្នាក់ បានស្រែកឆោឡោចោទប្រកាន់ថា ស្រីស្អាតម្នាក់ (មិនដឹងថាជាភេទទី៣ឬស្រីិពិត) បានប៉ុនប៉ងលួចឡានរបស់ខ្លួន ខណៈគាត់ចូលបន្ទប់ទឹក Mart ការ៉ាស់សាំងកាល់តិចមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមបុរសជាអ្នករត់តាក់ស៊ី (ម្ចាស់រថយន្តហាយឡិនឌ័រពណ៌ស១គ្រឿង) បានប្រាប់ឲ្យដឹងថា ខណៈគាត់ចូល Mart រកទិញអីមួយភ្លែត ចេញមកវិញ ស្រាប់តែឃើញស្រីស្អាតរូបនេះកំពុងអង្គុយកន្លែងកៅអីតៃកុង បម្រុងបើកចាកចេញ។ ឃើញបែបនេះ ភ្លាមៗនោះ គាត់ក៏បានស្រែកឆោឡោឡើង ព្រោះតែស្រីស្អាតរូបនេះបានចាក់ Lock រថយន្ត មិនឲ្យបើកទ្វារចូលបានឡើយ។

ប៉ុន្តែ អ្វីដែលគួរឲ្យចម្លែកខ្លាំងនោះ គឺនៅពេលសួរនាំម៉េចក៏ចង់លួចរថយន្តគេ? ស្រីស្អាតហាក់រាងបែកៗថ្នាំរូបនេះ ដំបូងបាននិយាយថា បុរសជាអ្នករត់តាក់ស៊ីហ្នឹង គឺជាសង្សាររបស់ខ្លួន និងបន្ទាប់មកថា នាង Booking តាក់ស៊ី ដើម្បីស្វែងរកគូស្រករ ប៉ុន្តែ បន្ទាប់មកទៀត ក៏បាននិយាយថា នាងគ្មានបំណងចង់លួចឡានទេ ប៉ុន្តែ គ្រាន់តែចង់រៀនបើកឡានប៉ុណ្ណោះ។

ពិតណាស់ នៅពេលសួរនាំថា តើមានប្រើប្រាស់គ្រឿងញៀនទេ ស្រីស្អាតរូបនេះបានបង្ហើបថា បានប្រើប្រាស់ប្រភេទទឹក តែចុងក្រោយបាននិយាយថា ប្រភេទទឹកហ្នឹង គឺទឹកសុទ្ធទឹកអីហ្នឹងឯង…។

តែទោះជាយ៉ាងណា ដោយសារពុំចង់មានរឿងវែងឆ្ងាយ នៅទីបំផុត អ្នករត់តាក់ស៊ីនោះ ក៏បានបង្ខំឲ្យស្រីស្អាតរូបនេះចុះចេញពីរថយន្តទាំងមិនចង់ចុះ ព្រោះខ្លួនបានឲ្យលុយទៅបុរសម្ចាស់តាក់ស៊ី យកទៅចាក់សាំងរួចហើយ ដើម្បីជូនជិះដើរលេង។ តែទោះជាយ៉ាងណា ចុងក្រោយ ស្រីស្អាតរូបនេះក៏ត្រូវអ្នកកាសែតម្នាក់ ឲ្យឡើងរថយន្តរបស់ខ្លួន ដឹកជូនទៅដល់ផ្ទះដោយសុវត្ថិភាព។

ជុំវិញរឿងដ៏ហួសចិត្តនេះ អ្នកលេងបណ្តាញសង្គម បានបញ្ចេញមតិផ្សេងៗគ្នាថា៖ «រៀនបើកឡានពេលអ្នកម្ចាស់ចេញពីឡានមែន? ដូចជាមិនសមហេតុផលសោះនាង!, ចោរជើងល្អគឺបែបហ្នឹងទាល់តែធ្វើខ្លួនអោយស្អាតអញ្ចឹង, សុទ្ធតែ 13bro ហើយចោរ ដឹងជឿខាងណាទេនិ, ប្រុងលួចឡានហើយ ធ្វើជាភ្លេចភ្លាំងដូចត្រូវថ្នាំដើម្បីរួចខ្លួន ហួសចិត្តហ្មង!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×