ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក range rover ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបួងចង្កូត ឡើងលើសួនផ្លូវបុ.កបង្គោលស្លាកសញ្ញា បណ្តាលឲ្យបា.ក់ រួចបន្តលឿនទៅបុ.កបង្គោលស្លាកប៉ាណូមួយដើមទៀត ទើរទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៥០នាទីយប់ថ្ងៃទី ២៦ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក range rover ពណ៌សស៊េរីទំនើបមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2L-1680 បើកបរតាមបណ្ដោយផ្លូវ ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងសួនផ្លូវទៅបុ.កនឹងបង្គោលស្លាកសញ្ញា បា.ក់មួយដើម រួចបន្តល្បឿនទៅបុ.កនឹងបង្គោលស្លាកប៉ាណូមួយដើមទៀត បា.ក់រាបដល់ដី សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្ក បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចពិនិត្យ វាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





