Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីអង់គ្លេស បញ្ជូនមីស៊ីលបន្ថែម ជួយអ៊ុយក្រែន ទប់ទល់នឹងនាវាចម្បាំងរុស្ស៊ី

រាជធានីឡុងដ៍៖ ក្រោយពេលបញ្ជូនមីស៊ីល ជាបន្ដបន្ទាប់ ទៅជួយដល់ប្រទេសអ៊ុយក្រែន រួចមក នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសម្រេចនឹងបញ្ជូនមីស៊ីលប្រឆាំងនឹងនាវាចម្បាំង ទៅជួយដល់កងទ័ពរបស់ក្រុងគៀវ សម្រាប់វា.យប្រ.ហារលើកងនាវាចម្បាំងរបស់រុស្ស៊ី។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ថា នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានបញ្ជាក់ កាលពីសប្ដាហ៍មុន ថា ចក្រភពអង់គ្លេស កំពុងតែសម្លឹងមើល អំពីមធ្យោបាយផ្គត់ផ្គង់មីស៊ីល ប្រឆាំងនឹងនាវាចម្បាំង ជួយដល់កងទ័ពអ៊ុយក្រែន រួមទាំង ការដំឡើងប្រព័ន្ធកាំជ្រួចប៊្រីមស្ដូន (Brimstone) របស់ខ្លួន បំពាក់នៅលើយានយន្ត ផងដែរ។

លោក ជេមស៍ ហៀបភេ (James Heappey) រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានប្រាប់ដល់សមាជិកសភា ថា ការងារសម្របទៅនឹងកាំជ្រួច បានដំណើរការយ៉ាងឆាប់រហ័ស ដែលអង់គ្លេស អាចនឹងផ្តល់មីស៊ីលទាំងនេះ នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត។ ចំណែកការបញ្ចេញនូវគ្រឿងសឹក តាមគម្រោងចុងក្រោយនេះ ក៏ដើម្បីឆ្លើយតបទៅនឹងសំណើ ពីក្រុងគៀវ សម្រាប់មីស៊ីល វាយប្រហារ រយៈចម្ងាយឆ្ងាយ។

សូមជម្រាបថា មីស៊ីលប៊ីមស្ដូន (Brimstone missiles) ត្រូវបានរចនាឡើង នៅក្នុងអំឡុងឆ្នាំ១៩៩៦ ហើយវាអាចប្រើប្រាស់ ប្រឆាំងនឹងសកម្មភាពយ៉ាងលឿន នៅលើដី និង គោលដៅ នៅលើសមុទ្រ ហើយក៏អាចបាញ់ចេញពីលើយន្ដហោះផងដែរ។ មីស៊ីលប្រភេទនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុន MBDA របស់អង់គ្លេស ហើយវាមានល្បឿន ជាង១ ៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មីស៊ីលប៊ីមស្ដូន មានតម្លៃ ជាង២៥០ ០០០ដុល្លារ ក្នុងគ្រឿង៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×