Tuesday, June 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ផេ​ក​មួយ​ផុស​ថា បាក់​ដី​គ្រប​លើ​ផ្លូវ​ល្បឿន​លឿន​នៅ Ipoh ខណៈ​គេ​បានដឹង​ថា រូបភាព​នេះ​កើតឡើង​កាលពី១២ឆ្នាំមុន នៅ​ឯ…

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា “ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី” (大马媒体) បានបង្ហោះរូបភាពនៃការបាក់ដីគ្របដណ្តប់នៅលើផ្លូវហាយវេមួយកន្លែង នៃទីក្រុង Ipoh ដោយភ្ជាប់ចំណងជើងថា “Ini lah At the Ipoh expressway” ។

ពិតណាស់ ផុសនេះបានប្រមូលការចែករំលែកចំនួន 3.2k ហើយក្នុងនោះ មានមតិមួយចំនួនបានបញ្ជាក់ថា រូបភាពនេះមិនមែនថតនៅក្នុង Ipoh ទេ ប៉ុន្តែ វាបានកើតឡើងនៅតៃវ៉ាន់ ហើយ Ipoh ក៏មិនមានផ្លូវហាវេបែបនេះនោះដែរ។

រូបភាពនៃការបាក់ដីនេះ ពិតជាបានកើតឡើងកាលពីជាង ១០ ឆ្នាំ មុនម្ល៉េះ នៅភាគខាងជើងនៃកោះតៃវ៉ាន់ ហើយត្រូវបានថតដោយការិយាល័យផ្លូវល្បឿនលឿនជាតិតៃវ៉ាន់។ នេះជាទង្វើមិនទទួលខុសត្រូវសម្រាប់ម្ចាស់ទំព័រនោះដែលបង្ហោះព័ត៌មានមិនពិតបែបនេះ។

ប៉ុន្មានម៉ោងក្រោយមក ទំព័រហ្វេសប៊ុក Ipoh 怡保 ក៏បានបង្ហោះរូបថត screenshot និងបានបំភ្លឺថា នេះជាព័ត៌មានក្លែងក្លាយ។

បើទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ក៏ទំព័រហ្វេសប៊ុកនេះនៅ​មិនទាន់ត្រូវបានលុបរូបភាពដើមនេះចេញនៅ​ឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×