Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ ៣ ឆ្នាំ កាន់​អំ​បោក​បោស​ផ្ទះ​យ៉ាង​ចំណាប់ ធ្វើឲ្យ​គ្រប់គ្នា​កោតសរសើរ​ថា មនុស្ស​ធំ​ខ្លះ​សុំខ្មាស…

កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបខ្លីមួយបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែត មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលឃើញក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ កាន់អំបោសបោសផ្ទះយ៉ាងរហ័សរហូន និងសម្អាតបានយ៉ាងស្អាត ប្រៀបដូចមនុស្សធំអុីចឹង។

វីដេអូនេះត្រូវបានយកចេញចេញពីកាមេរ៉ាសុវត្ថិភាពរបស់ហាងអ៊ុតសក់មួយ។ ហើយក្នុងរូបភាពបានបង្ហាញបុរសម្នាក់កំពុងឈរកាត់សក់ ដែលប្រហែលគាត់ជាឪពុករបស់ក្មេងប្រុសនោះតែម្តង។ ដោយឡែក មកចាប់អារម្មណ៍ពីសកម្មភាពដ៏គួរឲ្យកោតសរសើរនេះវិញ គឺខណៈឪពុកកំពុងកាត់សក់ឲ្យភ្ញៀវ ក្មេងប្រុសជាកូនដ៏ល្អរូបនេះ បានចាប់យកអំបោសបោសប្រមូលសក់ យ៉ាងស្រស់ស្អាត និងបន្ទាប់មក យកទៅចាក់ក្នុងធុងសំរាមយ៉ាងត្រឹមត្រូវ។

ឃ្លីបនេះភ្លាមៗបន្ទាប់ពីត្រូវបានចែករំលែក បានទាក់ទាញការចូលមើលជាង 500k, រាប់ពាន់នាក់ comment និងការចែករំលែកយ៉ាងច្រើន។

ក្រោយបានឃើញទិដ្ឋភាពនេះ អ្នកលេងអ៊ីនធឺណិតជា​ច្រើន​បានលាន់មាត់ថា៖ “ធ្វើបានល្អកូនប្រុស ប្រហែលជា​ឪពុកម្តាយគំរាមថា ​៉បើ​ឯងធ្វើ​ការ ឯងអាចញ៉ាំបាន ៉មែនទេកូន? មើលចុះ បោសសម្អាតផ្ទះ សូម្បីតែ​ស្អាតជាងមនុស្សពេញវ័យ​ទៅទៀត​​»។ រីឯមនុស្សជា​ច្រើនទៀត​ក៏បាននិយាយថា ពិតជាខ្មាសខ្លួនឯងណាស់​ព្រោះ​គិតថា ក្មេងប្រុសនោះសម្អាតផ្ទះម៉ត់ចត់ច្រើនជាងខ្លួនធ្វើទៅទៀត, កូនខ្ញុំនៅ​តែ​រញ៉េរញ៉ៃ ឪពុកម្តាយដើរតាមពីក្រោយ​ក៏ហត់ដែរ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×