Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់! ត្រី​បាឡែន១ក្បាល បុក​ទូកហោះ​ធ្លោ​លើ​អា​កាស បណ្តាល​ឲ្យ​អ្នកទេសចរ​ម្នាក់​ត្រូវ «គ្រវែង» ចេញពី​ទូក…

អ្នកទេសចរមួយក្រុម បានធ្វើដំណើរកម្សាន្តតាមទូក នៅឯឆ្នេរសមុទ្រ La Paz ទីក្រុង Baja California Sur ប្រទេសម៉ិកស៊ិក ដែលជាទីកន្លែងដ៏ល្បីទាក់ទាញភ្ញៀវទេសចរ បានមើលឃើញផ្ទាល់ភ្នែកត្រីបាឡែនហែលទឹក នៅក្នុងបរិយាកាសធម្មជាតិ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈពួកគេកំពុងជិះទូក ស្រាប់តែត្រីបាឡែន១ក្បាល វាយប្រហារតែម្តង។ តាមរយៈវីដេអូ បានបង្ហាញទូក១គ្រឿង ត្រូវបានហោះធ្លោចេញពីផ្ទៃទឹកគួរឲ្យរន្ធត់ នៅពេលវាបានបុកជាមួយត្រីបាឡែន។ ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យទូកស្ទុះធ្លោទៅលើអាកាស ហើយមនុស្ស ៦ នាក់ នៅលើនោះបានរងរបួស។

យ៉ាងហោចណាស់ មានអ្នកដំណើរម្នាក់ ត្រូវបាន «គ្រវែង» ចេញពីទូក ខណៈមនុស្ស៣នាក់ផ្សេងទៀត រងរបួសស្រាល បន្ទាប់ពីការបុកគ្នា ហើយអ្នកដំណើរ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

អ្នកនាំពាក្យការពារជនស៊ីវិល Benjamin Garcia បាននិយាយថា អ្នកបើកទូកមិនបានដឹងថា ត្រីបាឡែនស្ថិតនៅក្នុងទឹកក្បែរនោះទេ។ ប៉ុន្តែ ស្រាប់តែត្រីបាឡែននោះស្ទុះចេញពីទឹក រុញច្រានយ៉ាងខ្លាំង បណ្តាលឲ្យទូកហោះធ្លោយ៉ាងសាហាវបែបនេះតែម្តង។

គេ​នៅ​មិនទាន់ដឹងថា តើ​ត្រីបា​ឡែ​ននោះ​រងរបួស​ឬយ៉ាងណា​នោះ​ទេ ក្នុងការបុកគ្នានេះ។ យោងតាមបទប្បញ្ញត្តិរបស់ម៉ិកស៊ិក ទូកទាំងអស់ដែលចង់សង្កេតមើលត្រីបាឡែន គឺត្រូវតែយកចិត្តទុកដាក់លើកត្តាសុវត្ថិភាព រក្សាចម្ងាយឱ្យបានល្អពីសត្វ។ សំណួរជាច្រើនសួរថាតើទូកដែលបុកគ្នាកំពុងធ្វើអ្វីក្នុងអំឡុងពេលនោះ ហេតុអ្វីបានជាវាធ្វើដំណើរក្នុងល្បឿនលឿនបែបនេះ នៅក្នុងតំបន់ជុំវិញនៃថនិកសត្វ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×