Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរម្នាក់ ផ្តួលម៉ូតូមួយគ្រឿងទុកចោល ក្រោយពេលធ្វើសកម្មភាពឆ.ក់កាបួបពីនារីរងគ្រោះម្នាក់

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កំពុងតែស្រាវជ្រាវនិងឲ្យជនរងគ្រោះ មកដាក់ពាក្យបណ្តឹងដល់ជនសង្ស័យ ក្នុងករណីធ្វើសកម្មភាពឆ.ក់កាបូប កាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍ខាងលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដោយជនសង្ស័យបានបន្សល់ទុកម៉ូតូម៉ាកហុងដា ស្គុបពីពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1HJ-2904 ដែលជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាពឆ.ក់កាបូបពីជនរងគ្រោះ។

ចំណែកជនរងគ្រោះ ក៏មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណ:ពេលនេះ សមត្ថកិច្ចកំពុងតែស្វែងរកជនរងគ្រោះ ដើម្បីឲ្យមកដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យខាងលើនេះ ដើម្បីស្រាវជ្រាវមុខសញ្ញាក្រុមបក្ខពួកជនសង្ស័យ ដែលតែងតែធ្វើសកម្មភាពឆ.ក់យកទ្រព្យសម្បត្តិរបស់អ្នកដំណើរ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×