ខេត្តបាត់ដំបង៖ បុរសម្នាក់ខណៈពេលកំពុងបើករថយន្តច្នៃដឹកដំឡូងមីចេញពីចំការ ក៏បានកិនប៉ះលើមីនតោនបណ្តាលអោយផ្ទុះលាន់ដូចរន្ទះនៅវេលាម៉ោង ១៧និង០៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីផ្ទុះគ្រាប់មីនតោនជាសំណល់សង្គ្រាមទសវត្ស១៩៨០-៩០ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទេីទាំងស្រុង និងជាសំណាងល្អបំផុតសម្រាប់បេីកបររួចខ្លួនមិនរងរបួសស្នាមឡេីយ។
លោក កែប គួន អាយុ ៤៣ឆ្នាំ ជាម្ចាស់ចំការ ហើយក៏ជាជនរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុរូបគេបានលើកដំឡូងមីក្រៀមដាក់លើរថយន្តច្នៃរួចបានបើកចេញពីចំការភ្លាមនោះក៏ស្រាប់តែជាន់ប៉ះមីនតោនផ្ទុះឡើងបណ្តាលឱ្យប៉ើងធ្លាក់ពីលើឡាន តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស គឺគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
នេះបានហៅថា “សំណល់សង្គ្រាមចាស់មិនទាន់អស់ផង សំណល់សង្គ្រាមថ្មីមកបន្ថែមទៀត” ៕រក្សាសិទ្ធដោយ៖សុទ្ធលី









