Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីនគរបាលម្នាក់​ ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករបងសាលាថែទាំវេជ្ជសាស្ត្រ ត្រូវកោះហៅ មកធ្វើកិច្ចសន្យាណែនាំអប់រំ ដាក់វិន័យ របស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបជូនសាធារណៈជនឲ្យបានជ្រាប ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២និង៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាកLAND CRUISER ពាក់ផ្លាកលេខ ៣៤៥៦MSKពណ៌ស បើកបរក្នុងស្ថានភាពស្រវឹង ទៅបុកនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។

ចំពោះករណីនេះគឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វើការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ ។ អ្នកបើកបររថយន្តម៉ាកLAND CRUISER នោះ គឺលោកវរសេនីយ៍ទោ មួង សុខា នាយករងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាម ព្រួញ ០៧ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×