Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យ១៨ឆ្នាំ ពន្យល់​ថា នាង​មិន​អាច​ក្រោក​ពី​កៅអី ព្រោះ​ត្រូវ «លើកជើង» ពី​គង ខណៈ​បុរស​ម្នាក់​អង្គុយ​ទល់មុខ​ទំនង​កំពុង​ចាំ​ធ្វើ​រឿង​នេះ…

ថ្មីៗនេះ នារីអាយុ ១៨ ឆ្នាំ ម្នាក់ បានធ្វើវីដេអូបង្ហោះចូល TikTok ដើម្បីនិយាយរឿងរ៉ាវជុំវិញបុរសម្នាក់ ដែលអង្គុយទល់មុខនាងនៅលើរថភ្លើង បានមានអាកប្បកិរិយាប្លែក ក្នុងបំណងអាក្រក់លួចថតនាងតែម្តង។

នាងបានឲ្យដឹងថា បុរសនោះស្លៀកពាក់ឯកសណ្ឋានកងទ័ពជើងទឹកសាធារណៈរដ្ឋសិង្ហបុរី (RSN) ប៉ុន្តែស្លាកឈ្មោះមិនត្រូវបានគេមើលឃើញ មើលទៅហាក់ដូចជាកំពុងថតនាងដោយសម្ងាត់ ខណៈដែលគាត់បានដាក់ទូរស័ព្ទរបស់គាត់នៅចន្លោះចង្វែកភ្លៅ ជាមួយនឹងកញ្ចក់កាមេរ៉ាដែល «បាញ់តម្រង់» ទៅខាងក្រៅ។

វីដេអូជាបន្តបន្ទាប់របស់នាង បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើវេទិកានេះ ព្រោះវាបង្ហាញយ៉ាងច្បាស់ថា បុរសនោះមានអាកប្បកិរិយាឆ្គាំឆ្គង ប៉ុន្តែខ្វះភស្តុតាងជាក់ស្តែងអំពើសកម្មភាពខុសឆ្គងណាមួយ។

ជាការឆ្លើយតបទៅនឹងសំណួររបស់ Mothership នារីវ័យក្មេងរូបនេះដែលណែនាំថានាងមានឈ្មោះ rach បានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងមុនអំឡុងពេល និងក្រោយពេលជិះរថភ្លើង។

យោងតាម ​​rach ករណីនេះបានកើតឡើងនៅចន្លោះម៉ោង 8:40 ព្រឹកដល់ម៉ោង 9 ព្រឹកនៅថ្ងៃទី 14 ខែមេសា។ នាងបាននិយាយថា នាងកំពុងរង់ចាំរថភ្លើងនៅស្ថានីយ៍ Botanic Gardens MRT ហើយបានកត់សម្គាល់ឃើញបុរសក្នុងឯកសណ្ឋាន កំពុងឈរចម្ងាយប្រហែលបីទ្វារពីនាង។

នាងបានឲ្យដឹងថា៖ “ពេលគាត់សម្គាល់ឃើញខ្ញុំ គាត់ក៏ចាប់ផ្តើមដើរសំដៅ​មកទៅ​ទិសខ្ញុំ ហើយមកទល់មុខខ្ញុំ​នៅ​មាត់ទ្វាររថភ្លើងដដែល ហើយពេលខ្ញុំចូលទៅ​ក្នុងរថភ្លើង ខ្ញុំក៏ដើររកកន្លែងអង្គុយមួយ​ដែលមានទ្វារមួយឆ្ងាយពីទ្វារដែលខ្ញុំចូលមក”។

នាងបន្តថា “វាហាក់ដូចជាបុរសនៅក្នុងវីដេអូនេះ កំពុងរង់ចាំខ្ញុំដើម្បីរកកន្លែងអង្គុយ។ ជាក់ស្តែង នៅពេលដែលខ្ញុំអង្គុយ គាត់បានមកអង្គុយទល់មុខខ្ញុំតែម្តង។ អាកប្បកិរិយារបស់គាត់គួរឱ្យសង្ស័យណាស់ ហើយខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ប៉ុន្តែវាគ្រាន់តែជាកៅអី MRT។ ហើយពិតណាស់ បន្ទាប់ពីរថភ្លើងចេញពីស្ថានីយ៍ ហើយខ្ញុំមានការសង្ស័យលើអាកប្បកិរិយារបស់គាត់រួចហើយ ខ្ញុំបានកត់សម្គាល់ឃើញ “វត្ថុខ្មៅ” នៅត្រង់ចង្វែកភ្លៅរបស់គាត់ ហើយចំណាយពេលបន្តិច ដើម្បីចង់ដឹងថាវាជាទូរស័ព្ទ”។

ហេតុអ្វីបានជានាងមិនផ្លាស់ប្តូរកៅអី? អ្នកទស្សនាវីដេអូ TikTok របស់នាងបានបញ្ចេញមតិថា ទូរថភ្លើងហាក់ដូចជាទទេនៅពេលនោះ ហើយបាននិយាយថា rach អាចផ្លាស់ប្តូរកៅអីដោយផ្លាស់ទីទៅកន្លែងទំនេរផ្សេងទៀត ប្រសិនបើនាងគិតថាអ្វីៗមិនស្រួល។

ទោះជាយ៉ាងណាក៏ដោយ នាងបានពន្យល់ថា នាងមានអារម្មណ៍ “ភ័យខ្លាច” រួចហើយ ហើយនៅពេលនោះ នាងខ្លាចថានាងនឹង “បង្ហាញពីខ្លួននាងបន្ថែមទៀត” ព្រោះនាងនឹងត្រូវ “ដោះ” គងជើង ប្រសិនបើនាងក្រោកឈរ ដើម្បីផ្លាស់ទីទៅកន្លែងផ្សេង។ នាងបាននិយាយថា នាងស្លៀកសំពត់សឺមីសិស្សសាលា​នៅ​ពេលនោះ។

អ្នកខមិនផ្សេងទៀតដែលបានមើលវីដេអូបានការពារ rach ដោយនិយាយថា វាមិនមែនជាសិទ្ធិរបស់នាងក្នុងការផ្លាស់ទីទេ ព្រោះនាងមានសិទ្ធិគ្រប់បែបយ៉ាងក្នុងនាមជាអ្នកធ្វើដំណើរស្ថិតនៅកន្លែងដែលនាងនៅ ហើយទំនួលខុសត្រូវ គឺស្ថិតនៅលើអ្នកដំណើរជាបុរសនោះ ដើម្បីកុំធ្វើឱ្យនាងមានអារម្មណ៍មិនមានសុវត្ថិភាព។

នាងបានបន្ថែមថា នាងបានសង្កេតឃើញ​បុរសនោះបានព្យាយាមដើរតាមនាងយឺតៗ ដែលជំរុញឱ្យនាងរត់ឡើងជណ្តើរយន្ត​ដើម្បីទៅ​រកបុគ្គលិក MRT ដើម្បីសុំជំនួយពីពួកគេ ដែលបន្ទាប់មក បានណែនាំនាងថា “រឿងតែមួយគត់” ដែលនាងអាចធ្វើបានគឺធ្វើរបាយការណ៍ទៅប៉ូលីស ហើយថាប៉ូលីសនឹងទាក់ទងជាមួយបុគ្គលិកស្ថានីយ៍ ដើម្បីស៊ើបអង្កេតតាមរយៈវីដេអូ CCTV។

តែទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ប្រហែលជា១០ថ្ងៃ ក្រោយហេតុការណ៍នេះកើតឡើង rach បានអះអាងថា នាងមិនទាន់ទទួលបានព័ត៌មានថ្មីទេ បើទោះជាត្រូវបានប្រាប់ថា មន្ត្រីស៊ើបអង្កេតនឹងទាក់ទងទៅនាងក៏ដោយ។

ពាក់ព័ន្ធនឹងមូលហេតុ​ដែលនាងសម្រេចចិត្តបង្ហោះ​អំពីបទពិសោធន៍របស់នាងនៅលើ TikTok នោះ rach បានពន្យល់ថា​៖

ខ្ញុំដឹងថាប៉ូលីសនឹងមិនចាត់វិធានការយ៉ាងជាក់លាក់ចំពោះករណីនេះទេ ដែលនេះជាមូលហេតុដែលខ្ញុំចង់បង្ហោះវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ និងជួយអ្នកផ្សេងទៀតឱ្យយល់ដឹងកាន់តែច្រើនអំពីបុរសម្នាក់នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@rachieeeex

more clarification abt the incident i posted .

♬ original sound – 𝐫𝐚𝐜𝐡 🦭
×