Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើសុំជំរុញឱ្យមានសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា នៅតែបន្តមានវិស័យសក្តានុពលជាច្រើនទៅលើការវនិយោគ ជាពិសេស ឱកាសដែលទទួលបានក្រោយពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ និងអាសិបចូលជាធរ​មាន។

ទន្ទឹមនិងសក្តានុពលដែលកម្ពុជាមានសព្វថ្ងៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យក្រុមហ៊ុនជប៉ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត

នៅក្នុងជំនួបពិភាក្សាការងារកាលពីពេលថ្មីៗនេះ ជាមួយលោក Fumiaki TAKASHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឱ្យជប៉ុន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ភាគីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលជំរុញសកម្មភាព ធុរកិច្ច និងវិនិយោគបន្ថែមទៀត លើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំសម្រួល និងធ្វើឱ្យប្រសើរឡើង នូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា ការសម្រួលការចុះបញ្ជីម៉ាកដល់ក្រុមហ៊ុនធុរកិច្ចនានា ការជំរុញការធ្វើធរុកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមានកសិដ្ឋានចិញ្ចឹមដង្កូវនាងសម្រាប់បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមានសក្តានុពលដទៃទៀត។

សូមជម្រាបថា ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀតពាក់ព័ន្ធនឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័នកាបូនរយៈពេលវែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពល (Energy Transition) ជាដើម៕

×