ថ្មីៗនេះ (ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២) អ្នកប្រើប្រាស់ TikTok ឈ្មោះ @rodmay_pwn បានបង្ហោះឃ្លីបដ៏គួរឲ្យស្ញប់ស្ញែង ខណៈពេលដែលនាងលុតជង្គង់ ជូនប្រអប់ iPhone ដល់ឪពុករបស់នាង។ ទន្ទឹមនឹងនោះ នាងក៏បាននិយាយជាមួយសំឡេងដ៏ខ្សឹកខ្សួលរំជួលចិត្តថា នាងខិតខំធ្វើការរាល់ថ្ងៃនេះ ក៏ព្រោះតែចង់ឲ្យឪពុកមានរបស់នេះប្រើនិងគេ ខណៈដែលឪពុកក៏យកដៃអង្អែលក្បាលកូនស្រី ហើយបានសម្រក់ទឹកភ្នែកតាមក្រោយ។
តែអ្វីដែលធ្វើឲ្យទប់សំណើចពុំជាប់នោះ គឺថានៅពេលកូនស្រីចង្អុលទៅប្រអប់ iPhone ហើយប្រាប់ប៉ាឲ្យបើកប្រអប់មើល ព្រោះចង់ដឹងថាប៉ាចង់បានឬអត់ ហើយនៅពេលឪពុករបស់នាងបើកគ្វាំង ស្រាប់តែឃើញ «បាយមាន់» ជំនួសឲ្យ iPhone ទៅវិញ។
ភ្លាមៗនោះ ឃើញថា ស្រ្តីជាកូនស្រីទប់សំណើចពុំជាប់នោះទេ ខណៈដែលឪពុករបស់នាងបានត្រឹមញញឹមរកនិយាយអ្វីមិនចេញ។ ក្នុងនោះផងដែរ គេក៏បានឮសំឡេងបុរសម្នាក់ដែលប្រហែលជាប្តីរបស់នាងជាអ្នកថត បានផ្ទុះសំណើចយ៉ាងខ្លាំង ដែលសូម្បីកូនតូចៗរបស់ពួកគេ ក៏សើចដែរ។
តែទោះជាយ៉ាងណា នៅចុងឃ្លីប កូនស្រីដ៏លេងសើចរូបនេះ បានធ្វើឲ្យឪពុកភ្ញាក់ផ្អើលម្តងទៀត ដោយនាងបានយក iPhone ចេញពីក្នុងខោប៉ៅខោ មកប្រគល់ជូនឪពុក ដោយពន្យល់ថា «អ្វីៗដែលកូនធ្វើនេះ គឺគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ហើយនេះបានជាទូរស័ព្ទពិត ដែលកូនបានទិញឲ្យពុក»។
បន្ទាប់ត្រូវបានបង្ហោះ ឃ្លីបនេះទទួលបានអ្នកចូលមើលជាង ២.៧ លានដង ហើយមនុស្សភាគច្រើន ពេញចិត្តខ្លាំងចំពោះការលេងសើចរបស់កូនស្រីម្នាក់នេះ និងក៏រំជួលចិត្តតាមផងដែរ នៅពេលឃើញឪពុករបស់នាងរំភើបឡើងស្រក់ទឹកភ្នែក ដែលមិននឹកស្មានថាកូនស្រីកាដូទូរស័ព្ទ១គ្រឿងបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


@rodmay_pwn เอ็งว่าข้าจะบาปปะวะ🤣 ให้ของขวัญพ่อยังไงให้พ่อจำจนวันตาย555 เช็ดน้ำตากันแทบไม่ทัน❤️🧔🏻♂️ #พ่อลูกสายเมา🥴 ♬ เสียงต้นฉบับ – Rodmay🚌