ភ្នំពេញ៖ យោងតាមស្ថិតិរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេស FDI នៅកម្ពុជា មានទំហំទឹកប្រាក់សរុប ៤១ពាន់លានដុល្លារ កើនឡើង ១១,២% បើធៀបនឹងនៅត្រឹមចុងឆ្នាំ ២០២០ ដែលគាំទ្រដោយការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម អចនទ្រព្យ និងសំណង់ ពីប្រទេសចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។
ស្ថិតិតិរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញទៀតថា ប្រទេសចិន នៅតែឈរក្នុងលំដាប់កំពូលនៃវិនិយោគបរទេសទាំង ៧នៅកម្ពុជា ដែលក្នុងនោះ រួមមាន៖ ចិន ១៨ពាន់លានដុល្លារ ស្មើនឹង ៤៣,៩% កូរ៉េខាងត្បូង ៤,៩ពាន់លានដុល្លារ ស្មើនឹង ១១,៩% សិង្ហបុរី ២,៧ពាន់លានដុល្លារ ស្មើនឹង ៦,៥% វៀតណាម ២,៥ពាន់លានដុល្លារ ស្មើនឹង ៦,១% ជប៉ុន ២,៤ពាន់លានដុល្លារ ស្មើនឹង ៥,៩%ពាន់លានដុល្លារ ម៉ាឡេស៊ី ១,៩ពាន់លានដុល្លារ ស្មើនឹង ៤,៦% និងថៃ ចំនួន ១,៨ពាន់លានដុល្លារ ស្មើនឹង ៤,៤ពាន់លានដុល្លារ។
វិស័យសំខាន់ៗដែលត្រូវបានវិនិយោគផ្ទាល់ពីបរទេស FDI រួមមាន៖ វិស័យហិរញ្ញវត្ថុ ចំនួន ៩,៤ពាន់លានដុល្លារ កម្មន្តសាល ចំនួន ៨,៥ពាន់លានដុល្លារ អចលនទ្រព្យ ចំនួន ៤,៩ពាន់លានដុល្លារ សណ្ឋាគារ និងភោជនីយដ្ឋាន ចំនួន ៤,៤ពាន់លានដុល្លារ កសិកម្ម ចំនួន ៤,២ពាន់លានដុល្លារ អគ្គិសនី ចំនួន ២,៦ពាន់លានដុល្លារ សំណង់ចំនួន ១,៦ពាន់លានដុល្លារ និងផ្សេងៗទៀត ចំនួន ៥,៣ពាន់លានដុល្លារ៕