Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ចោទប្រកាន់រុស្ស៊ី ប្រព្រឹត្ដអំពើឃោរ.ឃៅដ៏ថោកទាបបំផុត

រដ្ឋធានីវ៉ាស៊ីនតោន៖ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជាង២ខែកន្លងមកហើយ ប៉ុន្ដែនៅតែគ្មានពន្លឺសន្ដិភាព ហើយទាំងកងទ័ពក្រុងគៀវ និង ទាហានរុស្ស៊ី នៅតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងបង្កវិនាសកម្មយ៉ាងខ្លាំងបំផុត នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ទើបមន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិអាមេរិក បានចោទប្រកាន់ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែប្រព្រឹត្ត អំពើដ៏ថោកទាប និង ឃោរ.ឃៅបំផុត នៅក្នុងការឈ្លានពានលើប្រទេសអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា លោក ចន ឃឺរប៊ី (John Kirby) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានអារម្មណ៍រំជើបរំជួល ខណៈគាត់សួរ ថាតើអ្នកណាម្នាក់ មាន«សីលធម៌» អាចបង្ហាញពិតប្រាកដ អំពីអំពើឃោរ.ឃៅ ដែលប្រព្រឹត្តឡើង ដោយរុស្ស៊ី។

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ ថា លោកនៅតែបើកចំហដល់ការចរចាស្វែងរកសន្ដិភាពជាមួយនឹងសមភាគីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladirmir Putin) ។ ប៉ុន្តែការបំផ្លិចបំផ្លាញ បង្កឡើង ដោយកម្លាំងទាហានរុស្ស៊ី នៅក្នុងតំបន់ ដែលពួកគេកាន់កាប់ បានធ្វើឱ្យការពិភាក្សាមានភាពតានតឹង ព្រោះអាកប្បកិរិយាបែបនេះ ពិបាកក្នុងការនិយាយ អំពីអ្វីទាំងអស់។

អ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែមេសា បានប្រកាស អំពីការតាមប្រមាញ់ទាហានរុស្ស៊ី ចំនួន១០នាក់ ក្រោមការចោទប្រកាន់ ពីបទប្រព្រឹត្ដឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងទីក្រុងប៊ូចា (Bucha) នាភាគខាងជើង ជាយក្រុងរដ្ឋធានីគៀវ ដោយបានស.ម្លាប់ជនស៊ីវិល យ៉ាងតិច៤០០នាក់។

លោក ចន ឃើរប៊ី អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា «ខ្ញុំគិតថា យើងមិនពេញចិត្តនឹងកម្រិត ដែលលោក ពូទីន នឹងទៅមើលអំពើហិ.ង្សា និងឃោ.រឃៅបែបនេះទេ»។

លោក ឃឺរប៊ី បានច្រានចោលនូវការបញ្ជាក់របស់លោក ពូទីន ចំពោះការលុកលុយនេះ ដោយលើកឡើងថា គាត់កំពុងតែការពារជនជាតិរុស្ស៊ី និង អ៊ុយក្រែន បញ្ចៀសពីលទ្ធិណាហ្ស៊ី។ បញ្ហានេះពិបាក ក្នុងការដោះស្រាយនូវវោហារសាស្ត្រយ៉ាងខ្លាំង ហើយអ្វីដែលគាត់កំពុងតែធ្វើនៅក្នុងប្រទេសអ៊ុយក្រែន គឺផ្ដោតទៅលើប្រជាជនស្លូតត្រង់ ដោយការបា.ញ់ចំក្បាល និងការចងដៃស្លាបសែក ហើយស.ម្លាប់ស្ត្រីមានផ្ទៃពោះ និងការទម្លាក់គ្រាប់បែក លើមន្ទីរពេទ្យ…ជាដើម។ សកម្មភាពបែបនេះ គឺជាអំពើឃោ.រឃៅ និង ថោកទាបបំផុត៕រក្សាសិទ្ធិដោយ ៖ សារាយSN

×