Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដីកាកោះហៅ​កូនស្រី​ឧកញ៉ា​ម្នា​ក់ ដែល​គ្រប់គ្រង​សូម្បី​ដី​ចិញ្ចើម​ផ្លូវរ​ដ្ឋ ពី​បទ «ប្រព្រឹត្ត​អំពើ​លួ​ច និង​ប្រើអំណាច​កៀបសង្កត់» លើ​អាជីវករ​ម្នាក់

spot_img

នេះជារឿងដ៏ហួសចិត្តខ្លាំងណាស់ ខណៈដែលបែកធ្លាយតុលាការខេត្តស្វាយរៀង បានចេញដីកាកោះហៅកូនស្រីរបស់លោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មីឈ្មោះ ស៊ូ ស៊ី អាយុ ២៥ ឆ្នាំ ពីបទ “ប្រព្រឹត្តអំពើលួច និងប្រើអំណាចកៀបសង្កត់” បន្ទាប់នាង ស៊ូស៊ី បានបញ្ជាឲ្យកូនចៅ៣នាក់ ទៅអូសយកសម្ភារៈ និងភេស្ជៈ របស់ស្រ្តីជាអាជីវករម្នាក់ ដែលគាត់លក់ដូរនៅលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ តាំងពីយូរយារណាស់មកហើយ។

ជាក់ស្តែង បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កូនស្រីលោកឧកញ៉ា លី ប៉ោយូ នាង ស៊ូសុី បាននាំកូនចៅ ទៅលើកយកប្រមូលយកឥវ៉ាន់ ធុងទឹកកក និងសម្ភាៈលក់ដូរជាច្រើនទៀតគ្មានសល់ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយចោទថា ស្រ្តីជាអាជីវករឈ្មោះ កុយ សុវណ្ណី លក់ដូរលើដីរបស់ខ្លួនគ្រប់គ្រង ហើយមិនព្រមបង់ប្រាក់ឲ្យ។

ទាក់ទិនរឿងនេះ អ្នកស្រី កុយ សុវណ្ណី អាយុ ៤៨ ឆ្នាំ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត បានឲ្យដឹងថា គាត់ប្រកបរបរលក់ដូរភេសជ្ជៈនៅដីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនៅទីនោះ អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយមិនដែលមានបញ្ហាសូម្បីតែអាជ្ញាធរក៏មិនដែលរករឿងដេញនោះទេ ប៉ុន្តែ ស្រាប់តែដល់ឆ្នាំ២០១៩ ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ា លី ប៉ោយូ មកទាមទារបង់ប្រាក់ឲ្យពួកគេ ក្នុង១ខែ ៤០០ ដុល្លារ ប៉ុន្តែ ទោះជាយ៉ាងណា គាត់ពុំបានបង់ប្រាក់ឲ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណៈរបស់រដ្ឋប៉ុណ្ណោះ។

អ្នកស្រី សុវណ្ណី ក៏បានឲ្យដឹងថា គាត់ពុំបានលក់ដូរ នៅក្នុងបរិវេណទីតាំងអតីតបេនឡាន ដែលលោកឧកញ៉ា លី ប៉ោយូ បានប្រែក្លាយជាអគារ កាស៊ីណូ ជួល ផ្ទះជួល តូបជួល ឲ្យជនបររទេស នោះទេ ដោយគាត់លក់ដូរអុីវ៉ាន់ចាបហួយបន្តិចបន្តួច នៅលើដីចិញ្ចើមផ្លូវ «ម្ខាង» ឯណេះដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ តាំងពីយូរយារណាស់មកហើយ។ អ្នកស្រីបន្តថា ពួកគេបានព្យាយាមធ្វើរឿងដ៏អាក្រក់ចាក់ដីពីមុខតូប ដាក់លូពាំង និងផ្សារដែកភ្ជិតតូបរបស់គាត់ ក្នុងបំណងដើម្បីមិនឲ្យលក់ដូរបាន។ ហើយករណីដែលកូនស្រីរបស់លោកឧកញ៉ា លី ប៉ោយូ បាននាំកូនចៅមកអូសយកឥវ៉ាន់ សម្ភារៈលក់ដូររបស់គាត់បែបនេះ ដោយគេបានអះអាងថា ដីសាធារណៈសម្បត្តិរដ្ឋទាំងនេះ គឺគេជាអ្នកគ្រប់គ្រងទាំងអស់។ ហើយចំពោះរឿងនេះ អ្នកស្រីក៏មិនដឹងផ្ទៃក្នុងថា តើសាលាខេត្តស្វាយរៀង និងលោកឧកញ៉ា លី ប៉ោយូ ធ្វើកិច្ចសន្យាអ្វីខ្លះ ឬយ៉ាងណានោះទេ។

បើតាមក្រុមអ្នករត់តាក់ស៊ីវិញ បានលើកឡើងថា បេនឡានក្រុងបាវិត គឺនៅខាងក្នុង លុះដល់ឆ្នាំ២០១២ ស្រាប់តែម្ចាស់បេន លោកឧកញ៉ា លីប៉ោយូ បានសាងសង់អាគារ ធ្វើផ្សាររាត្រី ធ្វើតូបជួលទៅឲ្យជនបររទេស និងរហូតមកដល់ឆ្នាំ២០១៥ ក៏បានសង់អាគារកាស៊ីណូ ផ្ទះជួលសងខាង រហូតអស់ទីតាំងចំណតរថយន្ត ក៏យកចំណីផ្លូវសាធារណៈរដ្ឋ ធ្វើជាបេនវិញ។ ពួកគេក៏បានឲ្យដឹងថា សព្វថ្ងៃនេះ អ្នកប្រកបមុខរបររត់តាក់ស៊ីត្រូវយកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាចំណត ព្រោះគ្មានកន្លែងចតដូចមុនទៀតទេ ហើយកូនឧកញ៉ា លី ប៉ោយូ ក៏តម្រូវឲ្យបង់ថ្លៃបេនក្នុងរថយន្ត១គ្រឿង ១ម៉ឺនរៀល រាល់ថ្ងៃផងដែរ។

ហេតុនេះ សូមឲ្យអាជ្ញាធរក្រុង-ខេត្តស្វាយរៀង មេត្តាចុះមកពិនិត្យមើលផង ព្រោះថា ពេលនេះ កូនស្រីរបស់លោកឧកញ៉ា លី ប៉ោយូ ហាក់កំពុងធ្វើព្យុះធ្វើភ្លៀងខ្លាំងណាស់ ជាពិសេសកៀបសង្កត់មកលើអាជីវករលក់ដូរអុីវ៉ាន់ចាបហួយបន្តិចបន្តិចដើម្បីចិញ្ចឹមជីវិត ដែលសូម្បីតែគាត់លក់ដូរនៅលើដីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×