អ្នកជឿទេថា ក្នុងពិភពល្ហល្ហេវនេះវាមានបង្កប់នូវអាថ៌កំបាំង ដោយហេតុថា លំហនេះពុំមែនមានតែមនុស្សលោកយើងទេ ។ ខាងក្រោមជារឿងរ៉ាវមួយ លោក Robert អាយុ ៥៤ឆ្នាំ និងភរិយាឈ្មោះ Pauline រួមទាំងកូនប្រុស Barry រស់នៅក្នុងផ្ទះមួយត្រូវបានសាងសង់មុននេះ ៣៣ឆ្នាំ (គាត់ទើបមករស់នៅបាន ១០ឆ្នាំ) ។
ប៉ុន្តែចាប់ផ្តើមពី ៦ឆ្នាំមុនម្លេះ ក្រុមគ្រួសារទាំងមូលសុទ្ធសឹងទទួលនូវអារម្មណ៍ចម្លែកៗនៅក្នុងផ្ទះរបស់ពួកគេ ។ Barry ឲ្យដឹងថា គាត់តែងឮស្នូរសំឡេងសន្ទនានៅក្នុងបន្ទប់ ប៉ុន្តែពេលចូលទៅពុំឃើញមានអ្នកណាសោះ ។
ភាពមិនប្រក្រតី ដែលសមាជិកគ្រួសារតែងបានជួបធ្វើឲ្យពួកគេសម្រេចចិត្តតម្លើងកាមេរ៉ាគ្រប់កន្លែង ។ បំណងស្វែងរកចម្លើយ ។
រឿងរ៉ាវនេះបែកធ្លាយចេញជាហេតុធ្វើឲ្យអ្នកជិតខាងនិងមិត្តភក្តិពុំសូវហ៊ានមកដូចមុនៗទៀត ។
Barry តែងឃើញស្រមោលខ្មៅចលនាក្នុងផ្ទះ ហើយពេលខ្លះនៅកណ្តាលយប់ គាត់តែងឮស្នូរចម្លែកៗធ្វើឲ្យមានសភាពភ័យខ្លាចយ៉ាងខ្លាំង ។ ឪពុកម្តាយលោកក៏ដូចគ្នាដែរ ។
រឿងរ៉ាវចម្លែកកើតឡើងកាន់តែច្រើនពួកគេបានតម្លើងកាមេរ៉ាតាមដាន ហើយអ្វីៗដែលគេបានឃើញអ្នកណាៗក៏ចៀសមិនផុតពីព្រឺរោមដែរ ។ ចុះចំណែកប្រិយមិត្តវិញ? យល់យ៉ាងដែរ ?
តោះយើងនាំគ្នាទស្សនាខ្សែវីដេអូពីហេតុការណ៍កើតឡើងក្នុងផ្ទះនេះ!