ព្រះសីហនុ ៖ នគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានឃាត់ខ្លួនមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ ២នាក់ ពាក់ព័ន្ធករណីបា.ញ់បុរសម្នាក់ស្លា.ប់ កាលពីម៉ោងជាង១រំលង អធ្រាត្រ ឈានចូលថ្ងៃទី១ ឧសភា នៅជិតរង្វង់មូលតោ២ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ក្នុងអំពើបា.ញ់ស.ម្លាប់នេះ បាន២នាក់ ដែលការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីមានការបា.ញ់ប្រ.ហារបណ្តាលឱ្យបុរសម្នាក់ស្លា.ប់ ។ ករណីបា.ញ់ប្រ.ហារមួយរវាងជនជាតិខ្មែរ លើជនជាតិខ្មែរ ប៉ុន្តែខ្ញុំបានបង្ក្រាបបានហើយនៅពេលជិតភ្លឺថ្ងៃនេះ(ថ្ងៃទី១ឧសភា)។ រឿងហេតុនេះ មកពីស្រវឹងផង បណ្តាលឱ្យទំនាស់ពាក្យសម្តី ខឹងមើលមុខគ្នាផង ។

ជនរងគ្រោះស្លា.ប់ ឈ្មោះ ចាន់ បូរ៉ាន់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជាកម្មករជាងភ្លើង។ ចំណែក ជនសង្ស័យ ២នាក់ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ត្រូវបានចាប់ឃាត់ខ្លួនប្រគល់ឱ្យទៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ ប៉ុន្តែដោយសារជនសង្ស័យ ជាមន្ត្រីកងរាជអាវុធហត្ថ ទើបខាង សមត្ថកិច្ចប្រគល់ពួកគេទៅឱ្យអង្គភាពគាត់ចាត់ការបន្ត។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញដោយខាងជនរងគ្រោះ មានគ្នា៣នាក់ រីឯភាគីខាងជនសង្ស័យ មានគ្នា២នាក់ ម្នាក់ឈ្មោះ ជិន រដ្ឋា និង ឈ្មោះ អំ ឆេកូ បានមកផឹកស៊ី នៅក្បែររង្វង់ មូលតោ២។ នៅពេលផឹកស៊ីនោះ ពួកគេទាំងសងខាង ហាក់មានសភាពស្រវឹង ហើយបានមើលមុខគ្នាទៅវិញទៅមក ក៏កើតមានជាជម្លោះ ពាក្យសម្តីគ្នា រួចជនដៃដល់រូបនោះ ក៏បានវាយមកលើជនរងគ្រោះ ហើយបានបើកកែបម៉ូតូ យកកាំភ្លើងមកវា.យទៅលើភាគីជនរងគ្រោះ បែកក្បាលម្នាក់ រួចបា.ញ់ជនរងគ្រោះចំក្តោងច្រមុះធ្លាយទៅក្រោយ បណ្ដាលឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម ហើយជនបង្កឃើញបែបនេះ ក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

បន្ទាប់ពីកើតហេតុភ្លាមៗនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់ បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បាញ់ស.ម្លាប់ជនរងគ្រោះមានឈ្មោះ អំ ឆេកូ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរត់គេចខ្លួនចូលក្នុងព្រៃមួយកន្លែង ។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








