Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ និងសម្តែងនូវក្តីរំភើបរីករាយជាមួយគ្រួសារប្រជានេសាទ ចំពោះការវិលត្រឡប់មកវិញ ប្រកបដោយសុវត្ថិភាពរបស់ប្រជានេសាទទាំង ៤រូប ដែលទាហានថៃឃាត់ខ្លួនកន្លងទៅ

កោះកុង ៖ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅរសៀលថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលស្វាគមន៍ និងសម្តែងនូវក្តីរំភើបរីករាយជាមួយគ្រួសារប្រជានេសាទ ចំពោះការវិលត្រឡប់មកវិញ ប្រកបដោយសុវត្ថិភាពរបស់ប្រជានេសាទទាំង ៤រូប ដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លូនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦កន្លងមក។

លោកជំទាវអភិបាលខេត្ត បានសាកសួរសុខទុក្ខប្រជានេសាទទាំងបួនរូប និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីថ្ងៃកើតហេតុរហូត ដល់បច្ចុប្បន្ន ដែលយើងទាំងទទួលនូវលទ្ធផលវិជ្ជមាននាពេលនេះ។

លោកជំទាវក៏ បានសំណូមពរ ដល់ប្រជានេសាទ សូមធ្វើការនេសាទដោយប្រុងប្រយ័ត្ន និងសូមជឿជាក់លើរាជរដ្ឋាភិបាលយើងដោយនាំគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងកុំជឿពាក់ញុះញង់របស់បុគ្គលមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់។

គួររំលឹកថា កងទ័ពជើងទឹកថៃ នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទ​នៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×