Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលឃាត់ខ្លួនជនដៃដល់ម្នាក់ ស.ម្លាប់ស្ត្រីម្នាក់ ដោយសារមានគំ.នុំ

បាត់ដំបង ៖ នគរបាលស្រុកបវេល បង្ក្រាបឃាត់ខ្លួនជនដៃដល់ម្នាក់ យកកាំបិតខ្វែវ កា.ប់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យស្លា.ប់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៤០នាទី ត្រង់ចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។ ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាត.កម្មនេះពិតប្រាកដមែន ដោយសារមានគំ.នុំនឹងជនរងគ្រោះ។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបា ព្រហ្មទណ្ឌ និងដោយបានការ សម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ។

ករណីឃាត.កម្មនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្រុមទី០១ ភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានយកកាំ.បិតខ្វែវទៅកា.ប់លើជនរងគ្រោះ ឈ្មោះ ឡាច គី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ចំនួន០៣កាំបិត ចំត្រង់កផ្នែកខាងក្រោយមួយកាំបិត ត្រង់ស្មាខាងឆ្វេងមួយកាំបិត ម្រាមដៃខាងស្តាំ និងមួយកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ។

ក្រោយឃាត់ខ្លួន ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាត.កម្មខាងលើពិតប្រាកដមែន ក្រោមមូលហេតុ មានគំ.នុំនឹងជនរងគ្រោះ។ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×