Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ខ្លាំង​ណាស់! ស្រ្តី​ម្នាក់​បោកប្រាស់​ទឹកចិត្ត​សប្បុរស​ជន អាណិត​បរិច្ចាគ​អស់៣ឆ្នាំ និង​ចុងក្រោយ​ប្រឌិត​រឿង​ថ្មី ពេល​សួរ​មេភូមិ ទើប​ដឹង​ថា…

ស្រ្តីម្នាក់នៅក្នុងប្រទេសថៃ បានបង្កើតរឿងខ្លួនឯងធ្វើអត្តឃាតសម្លាប់ខ្លួន រួចប្រើគណនីហ្វេសប៊ុកកូនប្រុស បង្ហោះរឿងដ៏សោកសៅ ដោយអះអាងថា គ្មានលុយធ្វើបុណ្យសពម្តាយទេ ដែលរហូតធ្វើឲ្យអ្នកចេញមុខរកជំនួយបរិច្ចាគពីសប្បុរសជន សួរនាំមេភូមិ ដើម្បីរៀបចំបុណ្យសព ទើបរកឃើញការពិតថា វាជាការកុហកបោកប្រាស់ប៉ុណ្ណោះ។

ថ្មីៗនេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កញ្ញា Apichaya Kheawdaeng អាយុ ២៦ ឆ្នាំ ជាក្មេងស្រីមកពីឃុំ Hua Thale ស្រុក Muang ខេត្ត Nakhon Ratchasima ដែលជាជនរងគ្រោះម្នាក់របស់ស្រ្តីឈ្មោះ សុផា ដែលត្រូវបានបោកបញ្ឆោត​ឲ្យផ្ញើលុយជួយជាង ​៣​ឆ្នាំ បានទម្លាយទង្វើដ៏អាក្រក់របស់ស្រ្តីរូបនេះថា «អស់រយៈពេលជាង​ ៣ ឆ្នាំ មកនេះ នាង សុផា បានផ្ញើសារមកហ្វេសប៊ុកផ្ទាល់របស់ខ្ញុំ ដោយប្រាប់ពីរឿងខ្លួនមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ និងមានកូនប្រុសបងពិការម្នាក់មានជំងឺ Down ដោយរូបនាងត្រូវមើលថែទាំងកូន និងម្តាយចាស់ជរា ដេកឈឺនៅនិងគ្រែ ហើយមានក្តីអាណិតអាសូរពេក ខ្ញុំក៏បានផ្ញើលុយជួយជាបន្តបន្ទាប់រាប់ពាន់បាត ដើម្បីទិញគ្រឿងឧបភោគបរិភោគ ហើយសូម្បីបានអំពាវនាវទៅដល់បងប្អូនសប្បុរសជន ជួយបរិច្ចាគបន្ថែមទៀតផង»។

ប៉ុន្តែ អ្វីដែលហួសចិត្តបំផុតនោះ គឺបន្ទាប់ធ្វើរឿងបោកប្រាស់ទឹកចិត្តមហាជនខាងលើនេះរួច នាង សុផា រូបនេះ បានបង្កើតរឿងថ្មី ដោយបានប្រើគណនីកូនប្រុសរបស់ខ្លួន បង្ហោះតាមអនឡាញថា នាងបានស្លាប់ពីការធ្វើអត្តឃាត។ នៅលើគណនីកូនប្រុស នាង សុផា បានសរសេររៀបរាប់យ៉ាងកំសត់ថា «ម្តាយរបស់ខ្ញុំបានទៅចោលខ្ញុំហើយ កូនមិនដឹងធ្វើម៉េច ឬរស់យ៉ាងម៉េចទេ»។ ក្រោយពីបានទទួលដំណឹងដ៏សោកសៅនេះ អ្នកនិយមលេងអ៊ីនធឺណិត​បានចាប់ផ្ដើមផ្ញើ​លុយជាបន្តបន្ទាប់។

តែទោះជាយ៉ាងណា កញ្ញា Apichaya ជាម្ចាស់អំណោយម្នាក់ ដែលតែងចេញមុខអំពាវនាវសប្បុរសឲ្យជួយ​បានសម្រេចចិត្ត​ទាក់ទងទៅ​មេ​ភូមិ​ដើម្បីសួរថា តើ​ក្មេងៗធ្វើ​យ៉ាងណា? ចម្លើយនោះ​បានធ្វើ​ឲ្យពួកគេ​ភ្ញាក់ផ្អើល ខណៈ​មេ​ភូមិបញ្ជាក់ថា នាងនៅ​មានជីវិត និងមានសុខភាពល្អ​នៅ​ឡើយ។

កញ្ញា Apichaya បានប្រាប់ឲ្យដឹងថា នាង និងមិត្តភក្តិរបស់នាង បានផ្ញើប្រាក់ជាង ១០០,០០០ បាត ទៅកាន់ សុផា អស់រយៈពេល ៣ ឆ្នាំ ហើយនាងថា នេះ​មិនរាប់បញ្ចូលមិត្តភ័ក្ដិ​ដែលរស់នៅ​បរទេស ដែលបានជួយ សុផា ផងដែរ។ នៅពេលនេះ នាង និងសប្បុរសជនជាច្រើន បានរាយការណ៍ពីករណីនេះប្តឹងប៉ូលីសហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×