Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ.ត់ញ័រសាច់ជំនួស! បុរស២នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្​លូវ ស្រាប់តែ​ខ្លា​ដ៏​ធំ១ក្បាល ស្ទុះ​ចេញពី​ព្រៃ​វា.យប្រ.ហារ និង​ទីបំផុត…

នេះជាខណៈពេលដ៏រន្ធត់ជំនួសណាស់ ​ដែលបុរស២នាក់ ជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែសត្វខ្លាដ៏ធំមួយក្បាល ស្ទុះរត់ចេញពីក្នុងព្រៃយ៉ាងលឿន ប៉ុនប៉ងវាយប្រហារតែម្តង។ ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថា បានកើតឡើងនៅមាត់ផ្លូវ ក្នុងឧទ្យានជាតិ Nagarhole ភាគខាងត្បូងប្រទេសឥណ្ឌា។

ក្នុងឃ្លីបស្តែងៗ បានបង្ហាញ សត្វខ្លា​មួយក្បាល​រត់ចេញពីព្រៃ ហើយដេញតាមម៉ូតូបុរស២នាក់​កំពុងជិះ​តាមផ្លូវ។ តែទោះជាយ៉ាងណា បន្ទាប់ពីវាបានប៉ះទង្គិតនិងកង់ម៉ូតូ​ភ្លាមៗនោះ ខ្លា​ហាក់លែងហ៊ានចង់វាយប្រហារ និងរត់ចូលព្រៃ​វិញ។

គេ​ដឹងថា ខ្លា​ដែលមានចេតនា​វាយប្រហារមកលើ​អ្នកជិះ​ម៉ូតូនោះ គឺជា​ខ្លា Bengal ។

ខ្លា Bengal គឺជាប្រភេទសត្វខ្លាទូទៅបំផុត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសបង់ក្លាដែស ឥណ្ឌា នេប៉ាល់ ប៊ូតាន មីយ៉ាន់ម៉ា និងភាគខាងត្បូងទីបេ។

ពួកគេមានជំនាញក្នុងការបរបាញ់សត្វពីមធ្យមទៅធំ ដូចជាជ្រូកព្រៃ សត្វក្តាន់ សត្វក្របី ក្របីទឹក និងក្របីទីបេ។ លើសពីនេះ ខ្លា Bengal ក៏បរបាញ់សត្វតូចៗដូចជា ទន្សាយព្រៃ, កាំប្រម៉ា, ស្វា, តូច និងសត្វក្ងោក។

សត្វខ្លានេះត្រូវបានចុះក្នុងបញ្ជីថាជាសត្វជិតផុតពូជ នៅក្នុងសៀវភៅក្រហម នៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ចាប់តាំងពីឆ្នាំ ២០០៨ មក។ គេបានប៉ាន់ប្រមាណថា សត្វខ្លានេះមានតិចជាង 2,500 ក្បាល ដែលបានបន្សល់ទុកនៅក្នុងព្រៃក្នុងឆ្នាំ ២០១១។ សត្វខ្លា Bengal ដែលជិតផុតពូជ គឺត្រូវបានគំរាមកំហែងដោយការបរបាញ់ និងការបាត់បង់ទីជម្រក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×