Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ដោះលែង ប្រធាន​សាខា និង​ប្រធាន​ទីផ្សារ ធនាគារ​សហ​ពាណិជ្ជ ស្រុក​ខ្សាច់កណ្តាល ពាក់ព័ន្ធ​ករណី សមគំនិត​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ វិនិយោគ​ជាមួយ​ក្រុមហ៊ុន EBC

​កណ្តាល​៖ បន្ទាប់ពី​ចាប់ខ្លួន​ប្រធាន​សាខា និង​ប្រធាន​ទីផ្សារ​របស់​ធនាគារ​សហ​ពាណិជ្ជ​ទាំង​២​នាក់ ពាក់ព័ន្ធ​ករណី​សមគំនិត​ឆបោក​ប្រាក់​ពលរដ្ឋ ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន EBC ដែល​សន្យា​ឲ្យ​ការប្រាក់​ច្រើន ត្រូវបាន​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។

​ការដោះលែង​មន្ត្រីជាន់ខ្ពស់​ធនាគារ​ស​ហ​ពាណិជ្ជ (UCB) ២​នាក់​វិញ​នេះ ដោយសារ​តុលា​ការរក​ពុំទាន់​ឃើញ​បទល្មើស សម្រាប់​ដាក់បន្ទុក​ក្នុងករណី​ប្តឹង​ចោទ​នេះហើយ​ទោះបី​មនុស្ស​ទាំង​២​នាក់​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ក៏ដោយ តែ​តុលាការ​នៅ​បន្ត​នីតិវិធី​ដដែល​។​

​សូមបញ្ជាក់ថា ការឃាត់ខ្លួន​មនុស្ស​២​នាក់​ជា​ប្រធាន​សាខា និង​ប្រធាន​ទីផ្សារ​ធនាគារ​សហ​ពាណិជ្ជ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​កម្លាំង​នគរបាល​ខេត្តកណ្តាល នៅ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ដោយបាន​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ។​

​ប្រធាន​សាខា និង​ប្រធាន​ទីផ្សារ​ទាំង​២​នាក់​នោះ​មានឈ្មោះ​៖ ឈ្មោះ គៀត វុ​ធី ភេទ​ប្រុស សញ្ជាតិ​ខ្មែរ ជា​ប្រធាន​សាខា​ធនាគារ និង​ឈ្មោះ អេង ផុន ភេទ​ប្រុស ជា​ប្រធាន​ផ្នែក​ទីផ្សារ ត្រូវ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បញ្ជា​ឲ្យ​ចូលខ្លួន​មុន​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​៖ សមគំនិត​ក្នុង​អំពើ​ឆបោក ប៉ុន្តែ​ពួកគេ​មិនបាន​ចូល​បំភ្លឺ​តាម​ការកំណត់​ឡើយ ក៏ត្រូវ​សមត្ថកិច្ច​អនុវត្ត​ដីកា​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា​នេះ​តែម្តង​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​នេះ ពាក់ព័ន្ធ​នឹង​ករណី​សមគំនិត​ក្នុង​អំពើ​ឆបោក ដោយ​ឃុបឃិត​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគ EBC ក្នុង​ការផ្តល់​ប្រាក់កម្ចី​ចំនួន​៥​ម៉ឺន​ដុល្លារ ក្នុង​អ្នក​ខ្ចី​ម្នាក់ៗ​ដូចៗ​គ្នា​ទាំងអស់​ទោះ​វត្ថុ​ធានា​តូចក្តី ឬ​ធំក្តី ដោយ​មិន​ន​បាន​សិក្សា​ពី​ប្រាក់ចំណូល​របស់​អ្នក​ខ្ចី​ថា​អាចមាន​លទ្ធភាព​បង់ប្រាក់​សង​វិញ​ឬ​យ៉ាងណា​ឡើយ​។ មុននឹង​ផ្តល់​ប្រាក់កម្ចី​មន្ត្រី​ធនាគារ​បាន​ប្រា​ក់ថា ការផ្តល់ប្រាក់​កម្ចី​នេះ អាច​យកទៅ​វិនិយោគ​បាន​ជាមួយ​ក្រុមហ៊ុន​វិនិយោគ EBC តែប៉ុណ្ណោះ ដែល​ខ្ចី​យកទៅ​រក​ស៉ី​ផ្សេង គឺ​មិន​បានទទួល​ប្រាក់កម្ចី​ពី​ធនាគារ​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×