Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ៣កន្លែង កំពុងដំណើរការ និងបង្កើតការងារដល់ពលរដ្ឋមូលដ្ឋាន

spot_img

ព្រះសីហនុ៖ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០ កន្លែង ក្នុងនោះ ៣កន្លែងកំពុងដំណើរការ គឺតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន  ចេជាង ហ្គ័រជី។

លោក បានបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសធំជាងគេ មានបណ្តុំសហគ្រាស ចំនួន ១២៤ ដែលផលិតសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និង សម្ភារប្រើប្រាស់ជាច្រើនទៀត។

SONY DSC

ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង ជាមួយរោងចក្រ សហគ្រាស តូចធំ បង្កើតការងារដល់ពលរដ្ឋមូលដ្ឋាន និងជាប៉ូលអភិវឌ្ឍសេដ្ឋកិច្ចដ៏សំខាន់។ បច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចពិសេសទាំង ៣ បានផ្តល់ការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ជាង៣ ម៉ឺន នាក់។

រដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ជាមួយនឹងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ឲ្យខេត្តជាប់សមុទ្រមួយនេះ ក្លាយជាទីតាំងដ៏ទាក់ទាញមួយ សម្រាប់ ការវិនិយោគបរទេស ចូលមកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង៕

spot_img
×