Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអ៊ុយក្រែន ប្រើប្រាស់ដ្រូនក.ម្ទេចនាវាល្បាតរបស់រុស្ស៊ី ចំនួន២គ្រឿង

រដ្ឋធានីគៀវ៖ ក្រុងគៀវ កាលពីថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ បានអះអាងថា កងទ័ពអ៊ុយក្រេន បានប្រើប្រាស់ដ្រូន វា.យប្រ.ហារទៅលើនាវាល្បាតរបស់រុស្ស៊ី ចំនួន២គ្រឿង នៅជិតកោះស្មីអ៊ីនយី (Zmiinyi) ឬកោះពស់ ស្ថិតក្នុងសមុទ្រខ្មៅ ជាកន្លែងដែលទាហានអ៊ុយក្រែន បានបដិសេធការទាមទាររបស់ក្រុងម៉ូស្គូ ជំរុញឲ្យចុះចាញ់ ខណៈរុស្ស៊ីចាប់ផ្តើមការឈ្លានពាន នៅលើទឹកដីរបស់ខ្លួន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiyaបានចេញផ្សាយ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ថា នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន លោក វ៉ាឡែរីអ៊ី ហ្សាលូស្នី (Valerii Zaluzhnyi) បានប្រកាស នៅតាមបណ្ដាញសង្គម Telegram ថា នាវារបស់រុស្ស៊ី ចំនួន២គ្រឿង ប្រភេទ Raptor-class ត្រូវបានវា.យប្រ.ហារកម្ទេចចោល នៅជិតកោះពស់។ ការវា.យប្រ.ហារនេះ គឺកងទ័ពអ៊ុយក្រែន បានប្រើប្រាស់ដ្រូនបៃរ៉ាក់តា (Bayraktar) ផលិតដោយប្រទេសតួកគី។

មន្រ្ដីយោធាអ៊ុយក្រែន បានរាយការណ៍ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបា.ញ់ទ.ម្លាក់ដ្រូន ប្រភេទ UAVs Orlan-10 ចំនួន១០គ្រឿង។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន បានវា.យបកទប់ទល់នឹងការវា.យប្រ.ហាររបស់រុស្ស៊ី ចំនួន១០កន្លែង នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) និង លូហាន់ស្ក៍ (Luhansk) ដោយបានក.ម្ទេចរថក្រោះរបស់សត្រូវ ចំនួន២គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន១៧គ្រឿង, រថពាសដែក ចំនួន៣៨គ្រឿង និង យានយន្ដយោធា ចំនួន១០គ្រឿង។ ប៉ុន្ដែទោះជាយ៉ាងណា មិនមានការឆ្លើយតបភ្លាមៗ ពីភាគីរុស្ស៊ី ជុំវិញការអះអាងរបស់អ៊ុយក្រែន នោះឡើយ៕រក្សាសិទ្ធិដោយ ៖ សារាយSN

×