Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិញ្ចឹម​ឆ្កែ មិន​អត់ប្រយោជន៍​ទេ! ចោរ​ម្នាក់ ត្រូវ​ឆ្កែ​ម្ចាស់ផ្ទះ វា.យប្រ.ហារ​ទាំង​កម្រោ​ល ខណៈ​កំពុង​ព្យាយាម​ចូល​លួច…

នេះជាហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅផ្ទះមួយកន្លែង ស្ថិតក្នុងស្រុក Nkangala ខេត្ត Mpumalanga អាហ្វ្រិកខាងត្បូង។

នៅក្នុងវីដេអូឃ្លីប បានបង្ហាញចោរម្នាក់ ខណៈកំពុងដើរលបៗចូលផ្ទះប្រជាពលរដ្ឋមួយ ស្រាប់តែត្រូវឆ្កែម្ចាស់ផ្ទះដ៏ធំមួយក្បាលឈ្មោះថា បូឡា ស្ទុះវាយប្រហារភ្លាមៗតែម្តង។ ឆ្កែនោះបន្ទាប់មក បានខាំដៃ និងជើងរបស់ចោរគ្មានដកថយនោះឡើយ បើទោះ​បីចោររូបនោះខំព្យាយាមទាត់ និងដាល់វាយ៉ាងក៏ដោយ ក៏វា​នៅតែសម្រុកខាំយ៉ាងសាហាវ។

លើសពីនេះ នៅពេលដែលចោររូបនោះព្យាយាមរើបម្រាស់ ស្រវេស្រវ៉ាយឡើងជញ្ជាំងដើម្បីរត់គេចខ្លួនយ៉ាងណា ក៏សត្វឆ្កែនេះបន្តវាយប្រហារ ដើម្បីរេរាំងមិនឱ្យរត់គេចខ្លួន។ ចោរបានបន្តតស៊ូជាមួយឆ្កែនៅក្នុងទីធ្លា មុនពេលរូបគេមានឱកាសអាចលោតឡើងលើតុខ្ពស់មួយ។

ប្រហែលមួយម៉ោងក្រោយមក ម្ចាស់ត្រឡប់មកវិញ ឃើញឆ្កែនៅតែឈរយាមក្បែរតុ ដោយមិនឲ្យចោររត់គេចខ្លួនបានឡើយ។

គេដឹងថា ចោររូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវឆ្កែខាំ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល មុនពេលនឹងត្រូវប៉ូលីសចាប់ខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×