ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ជនសង្ស័យ៦នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តិ នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុបានឲ្យដឹងថា ជនជនសង្ស័យ៦ននាក់មាន៖ ១-ឈ្មោះ មេន វិច្ឆ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ កន សម្រេច ហៅ អាលាង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៣-ឈ្មោះ ស្រ៊ុន ផារ៉ាត់ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។៤ -ឈ្មោះ សឹង សំណាង ហៅ ត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ៥-ឈ្មោះ អេង វិរ: ហៅ អាចេម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៦ -ឈ្មោះ ឃុន មាន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ២ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកជនរងគ្រោះឈ្មោះ TRAN NHAT TAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកដឹកម្ហូបអាហារ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖ - ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក OPPO ពណ៌ខៀវ, ម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ – ម៉ូតូ ០១ គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ។
ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២២ នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


