Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សា​ច់! ព្រោះតែ​រឿង​មួយ​នេះ សេដ្ឋី​វ័យក្មេង​ម្នាក់ បាន​បាច​លុយ​ទាំង​បាច់​ៗ ផ្អើល​អ្នកដំណើរ​មក​រើស​ប្រសាច​ពេញ​ផ្លូវ

អ្នកដំណើរឆ្លងកាត់រាប់រយនាក់ បានប្រមូលផ្តុំគ្នារើសលុយឡើងប្រសាច នៅតំបន់ Time Square របស់អាមេរិក ខណៈដែលសេដ្ឋីវ័យក្មេងម្នាក់ បានចាប់ផ្តើមបោះលុយរាប់ពាន់ដុល្លារ ទៅលើអាកាស ដោយបានបញ្ចេញទាំងដុំៗជាបន្តបន្ទាប់ ដែលមើលទៅដូចជាឈុតមួយស្រដៀងនឹងភាពយន្តហូលីវូដអុីចឹង។

Maksoud Aghajani ត្រូវបានដឹងថា ជាមហាសេដ្ឋី និងជាសហគ្រិនជនជាតិអាស៊ែបៃហ្សង់-អាមេរិក បានឈរនៅកណ្តាលផ្លូវ កាន់ថង់លុយរាប់ពាន់ដុល្លារ ហើយចាប់ផ្តើមគប់វាទៅលើអ្នកធ្វើដំណើរ ដោយមិនអើពើនឹងសន្តិសុខដែលបានមកឡោមព័ទ្ធ ដើម្បីព្យាយាមរារាំងពីសកម្មភាពរបស់គាត់នោះឡើយ។

ទាក់ទងការបង្កភាពភ្ញាក់ផ្អើលនេះ មហាសេដ្ឋីរូបនេះដែលធ្វើការក្នុងវិស័យគ្រឿងអលង្ការដ៏មានតម្លៃ បានបញ្ជាក់ថា គាត់បានធ្វើរឿងនេះឡើង គឺដើម្បីគោរពវិញ្ញាណក្ខន្ធមិត្តសំលាញ់តារារ៉េប Joe Kush ដែលធ្លាប់គប់លុយនៅតាមដងផ្លូវ និងរីករាយជាមួយអ្នកដំណើរជារៀងរាល់ឆ្នាំ មុនពេលគាត់ត្រូវបានគេបាញ់សម្លាប់កាលពីឆ្នាំមុន នៅក្នុងស្រុក Detroit ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×