Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងប៉ោយប៉ែត ប្តូរឈ្មោះជាក្រុមហ៊ុន “រ៉ូយ៉ាល់គ្រុប

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងប៉ោយប៉ែត ផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពី “ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី” ទៅ “រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក​។ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរទីតាំងនេះ គឺមួយនៅរាជធានីភ្នំពេញ និងមួយទៀត នៅក្រុងប៉ោយប៉ែត ត្រូវបានក្រុមហ៊ុន ប្រកាសជាសាធារណៈ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ធ្វើការផ្លាស់ប្តូរពាណិជ្ជសញ្ញាថ្មីរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងពាណិជ្ជសញ្ញាថ្មីរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត។

ភាគហ៊ុនិកភាគច្រើន បានបោះឆ្នោតគាំទ្រឱ្យមានការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពី “ភ្នំពេញ អេសអ៊ីហ្សិត ភីអិល​ស៊ី” ទៅជា “រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក” ឬជាភាសាអង់គ្លេស “Royal Group Phnom Penh SEZ Plc.” ដែលឈ្មោះថ្មីនេះ តម្រូវឱ្យមានការចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្ម នៅពេលក្រោយ។

ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី គឺជាសមាជិកមួយនៃ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ហើយក៏ទទួលបានការអនុញ្ញាតអោយប្រើប្រាស់ឈ្មោះ រ៉ូយ៉ាល់ គ្រុប ព្រមទាំងពាណិជ្ជសញ្ញារូបម្កុដដ៏ល្បីល្បាញ រំលេចនៅក្នុងឈ្មោះក្រុមហ៊ុន និងពាណិជ្ជសញ្ញាថ្មីរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកទី៦ ដោយមានការចូលរួមពីភាគហ៊ុនិកចំនួន ៦១រូប កាន់កាប់ភាគហ៊ុន ៨៩,២៤% នៃភាគហ៊ុនសរុប និងដឹកនាំអង្គប្រជុំដោយប្រធានក្រុមប្រឹក្សាភិបាលថ្មីគឺ អ្នកឧកញ៉ា គិត ម៉េង៕​

×