Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានភ្នាក់ងារសម្ងាត់អ៊ុយក្រែន អះអាងថា សង្គ្រាមនឹងបញ្ចប់ បើពូទីនទទួលមរណភាព

រដ្ឋធានីគៀវ៖ ស្របពេលមានការលេចឮព័ត៌មានថា ប្រធានាធិបតីរុស្ស៊ីបានចូលសម្រាក នៅក្នុងមន្ទីរពេទ្យ ដើម្បីវះកាត់ជំងឺមហារីកនោះមក មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងថា សង្រ្គាមអាចនឹងបញ្ចប់ ប្រសិនបើលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ទទួលមរណភាព។

សារព័ត៌មាន News Week បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធានទីភ្នាក់ងារចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែន បានផ្ដល់បទសម្ភាសន៍ជាមួយនឹង The New Voice Of Ukraine ចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២ ខែឧសភា ថា ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងបណ្តាលឱ្យលោកពូទីន បាត់បង់ជីវិត ហើយប្រទេសរបស់គាត់ នឹងទទួលបានជ័យជម្នះ។

លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ប្រធានទីភ្នាក់ងារចារកម្មរបស់ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា «កុំបារម្ភអី! អ៊ុយក្រែន នឹងឈ្នះ»។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ជាឧក្រិដ្ឋជនសង្រ្គាម សម្រាប់ពិភពលោកទាំងមូល។

ទោះជាយ៉ាងណា លោក Budanov មិនបានបញ្ជាក់ថា លោកជឿថា លោក ពូទីន ត្រូវចូលមន្ទីរពេទ្យ ឬថា គេអាចនឹងសម្លាប់គាត់ ហើយថាតើអ្វីនឹងកើតឡើង តាមរយៈសកម្មភាពគ្រោងទុក ដោយកម្លាំងយោធាអ៊ុយក្រែន ឬ ក៏ជាលទ្ធផល នៃផែនការ ពីខាងក្នុងរដ្ឋាភិបាលរុស្ស៊ី ដូចពាក្យចចាមអារ៉ាមលើកឡើង កាលពីពេលកន្លងមកនោះឡើយ។

វិមានក្រឹមឡាំង ត្រូវបានគេរាយការណ៍ថា មានគោលបំណង ចង់ដណ្តើមកាន់កាប់ យកតំបន់ផ្តាច់ខ្លួនដុនបាស់ (Donbas) នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ចំពេលទិវាជ័យជម្នះ នៅថ្ងៃទី៩ ខែឧសភា ដែលជាថ្ងៃឈប់ សម្រាករបស់រុស្ស៊ី ដើម្បីរំឭកដល់ជ័យជម្នះរបស់ខ្លួន លើពួកណាស៊ី អាល្លឺម៉ង់ នៅក្នុងឆ្នាំ១៩៤៥។ នេះជាថ្ងៃដ៏សំខាន់ សម្រាប់អបអរសាទរដល់មោទនភាពជាតិរបស់រុស្ស៊ី ដែលបរាជ័យ នៅក្នុងការសម្រេចគោលដៅយោធា ហើយគេនឹងមើលឃើញថា វាជាការអាម៉ាស់បំផុត សម្រាប់ ពូទីន។

បើតាម Yahoo News បានឲ្យដឹងថា អ្នកវិភាគមួយចំនួន បានព្យាករថា លោក ពូទីន អាចប្រើប្រាស់ថ្ងៃឈប់សម្រាក ជាលេស សម្រាប់ការបង្កើននូវកម្លាំងយ៉ាងច្រើន នៅក្នុងប្រទេសអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សារាយSN

×