Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសសកម្មជន អតីតគណបក្សសង្គ្រោះជាតិម្នាក់ ជាប់គុក ៧ ឆ្នាំ ពាក់ព័ន្ធបទល្មើស រួមគំនិតក្បត់ជាតិ

ភ្នំពេញ : តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោសសកម្មជនអតីតគណបក្ស សង្គ្រោះជាតិម្នាក់ ជាប់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យ មហាជន រើសអើងប្រឆាំង និងផ្តួលរំលំ រារាជរដ្ឋាភិបាល ប្រព្រឹត្ត នៅព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០១៩ ។

លោក គង់ ស្រីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានឲ្យដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ គង់ សំអាន ភេទប្រុស អាយុ ៧០ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សា ស្រុកមេមត់ នៃអតីតគណបក្សសង្គ្រោះជាតិ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូង ខេត្តត្បូងឃ្មុំ កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២០ បានផ្តន្ទាទោស ឈ្មោះ គង់ សំអាន ដាក់ពន្ធនាគារ កំណត់ ៧ ឆ្នាំ ពីបទ ” រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ។

តែគាត់ ប្តឹងរឧទ្ទរណ៍ ខណៈដែលសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។
គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ទណ្ឌិត ឈ្មោះ គង់ សំអាន ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ ២០២០៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×