Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ចឹង​ទៀ​ត ជំនឿ​ថ្មី! ស្រី​ស្អាត​ម្នាក់ ទៅ​ធ្វើ​រឿង​ដ៏​ចម្លែក ជាមួយ​រូប​បដិមា ខណៈ​គ្រប់គ្នា​ឃើញ​ហើយ​ហួសចិ​ត្ត ឆ្ងល់​មិនដឹង​បួងសួងស្អីគេទេ…?

spot_img

ចាប់តាំងពីបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក និង TikTok បានក្លាយជាទីកន្លែងដ៏មានប្រជាប្រិយបំផុត អ្នកនិយមលេងជាច្រើន តែងបង្កើតវីដេអូប្លែកៗ ដើម្បីទាក់ទាញការចូលទស្សនា និងឲ្យបេះដូង។

តែយ៉ាងណាមិញ សម្រាប់ស្រ្តីរូបស្រស់ស្អាតម្នាក់នេះវិញ បានកំពុងធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តរកគិតមិនយល់ ក្រោយពីបានឃើញសកម្មភាពរបស់ស្រីស្អាតរូបនេះ ដែលបានធ្វើរឿងដ៏ចម្លែកយកដៃផ្តិតក្រែមពីមាត់រូបបដិមាករ មកលេបបបូរមាត់ខ្លួន និងបង្ហាញក្តីស្រលាញ់យ៉ាងខ្លាំងចំពោះរូបបដិមាករមួយអង្គនោះ ដែលសូម្បីឱបថើបទៀតផង។

ជាមួយសកម្មភាពដ៏ចម្លែកនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានលាន់មាត់ហួសចិត្តបែបនេះថា៖ «បែកទេដឹង, ឆ្ងល់ហេតុអីមនុស្សស្រីម្នាក់ហ្នឹងគាត់ធ្វើចឹង មិនយល់ប្លែកៗគ្រប់ពេលតែម្ដង, កូវីដងាប់ហើយចែ,…»។ តែអ្នកខ្លះបានយល់ឃើញថា ស្រ្តីរូបនេះមកធ្វើបែបនេះ គឺដើម្បីបួងសួងសូមបារមីពីព្រះអង្គ ដើម្បីជោគជ័យ, បុគ្គលជោគជ័យ ភាគច្រើនបានពីមាត់, មិនថាប្រុសឬស្រី នាងសូមឲ្យមាត់នាងមានជាតិផ្អែម,សំដីផ្អែម ,ទឹកមាត់ក៏ផ្អែម (មាត់ទិព្វ)​។

តែទោះជាយ៉ាងណា ក្រោយពីបានឃើញទង្វើបែបនេះ គណនីមួយឈ្មោះថា Ran Sereyleakhena បានប្រាប់ឲ្យដឹងថា៖ «ម៉េចបានអ្នកមើលការអនុញ្ញាតឱ្យធ្វើបែបហ្នឹង? សង្ស័យដេញចេញម្នាក់ទៀតណាស់»។ គណនីខាងលើក៏បានបញ្ជាក់ឲ្យដឹងទៀតថា ទៅទីនោះមិនអនុញ្ញាតឱ្យធ្វើបែបនេះដាក់បដិមាសក្ការៈទេ លើកមុនមានអ្នកមកទាញនាងចេកចម អ្នកមើលការ ក៏មានបញ្ហាតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×