Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! កូនកំលោះ​ឡើង​អៀ​ន បន្ទាប់​បានឃើញ​សម្រស់​ម្តាយក្មេក អាយុ​ទើប៣២ឆ្នាំ តែ​មានកូន​ការ​ទាំង​នៅ​វ័យក្មេង គឺ​ដោយសារតែ…

spot_img

ថ្មីៗនេះ ettoday បានរាយការណ៍ថា វីដេអូឃ្លីបមង្គលការមួយបានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង គ្រាដែលកូនកំលោះម្នាក់បានបង្ហាញទឹកមុខភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញសម្រស់ម្តាយក្មេក។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Changdong ប្រទេសចិន ខណៈដែលកូនកំលោះកូនក្រមុំ ត្រូវបានដឹងថា ពួកគេទាំងពីរសម្រេចចិត្តរៀបការភ្លាមៗ បន្ទាប់រៀនចប់វិទ្យាល័យ។

ក្នុងថ្ងៃ​រៀបការ ខណៈ​កំពុងតែ​ធ្វើ​ពិធី​កូនកំលោះ​ស្រាប់តែ​ផ្ទុះ​សំណើច​កណ្តាលពិធីតែម្តង ដោយបង្ហាញទឹកមុខញញឹមអៀនខ្មាស និងទម្លាក់មុខចុះ បន្ទាប់ពីបានឃើញសម្រស់អនាគតម្តាយក្មេក ដែលពុំត្រឹមមានរូបសម្រស់ដ៏ស្រស់ស្អាតទេ តែថែមទាំងនៅក្មេងទៀតផង។

បើតាមការឲ្យដឹងថា​ ម្តាយក្មេកដ៏ស្រស់ស្អាតម្នាក់នេះ គឺមានវ័យទើបតែ ៣២ ឆ្នាំ ប៉ុណ្ណោះ ខណៈឪពុកក្មេកមានវ័យប្រហែល ៤០ ឆ្នាំ។

បន្ទាប់មក​ក៏មានគេបង្ហើបឱ្យដឹងថា មូលហេតុដែលម្តាយក្មេករូបនេះ ​មើលទៅ​នៅ​ក្មេង គឺដោយសារនាងកើតក្នុងគ្រួសារក្រីក្រ​ដែលជា​ហេតុធ្វើ​ឱ្យនាងត្រូវរៀបការ​ហើយមានកូនតាំងពីនៅវ័យក្មេងម្ល៉េះ។

អ្នកនិយមលេងអ៊ីនធឺណិត​បានចូលរួមបញ្ចេញមតិភ្លូកទឹកភ្លូកដី ដោយខ្លះ​និយាយថា “ខ្ញុំអាយុ ៣០​ឆ្នាំ​ហើយ តែរកមិនទាន់បានសូម្បីមិត្តស្រី ប៉ុន្តែ ម្តាយក្មេកដ៏ស្រស់ស្អាតម្នាក់នេះ ​មានអាយុទើបតែ ​៣២ ​ឆ្នាំ តែនាងជិតក្លាយជា​យាយគេហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×