Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ! បើក​កាបូប «សា​កស.ព» មុន​ពេល​ត្រៀម​បញ្ជូន​ចូលផ្ទះធ្វើបុណ្យសព បុគ្គលិក​ពេទ្យ​ភ្ញាក់ផ្អើល​ស្ទើរ​លោត​ជើង៤ ព្រោះតែ…

spot_img

កាលពីពេលថ្មីៗនេះ វីដេអូមួយបានថតបាននូវទិដ្ឋភាពដ៏រន្ធត់មួយ នៅពេលដែលបុគ្គលិកការពារ Covid-19 មួយក្រុម នៅទីក្រុងសៀងហៃ ប្រទេសចិន បានដឹងថា មនុស្សនៅក្នុងថង់ពណ៌លឿងដែលមានសាកសព ដែលពួកគេបញ្ជូនមកដល់ផ្ទះធ្វើបុណ្យសព គឺពិតជានៅមានជីវិតនៅឡើយ។

វីដេអូដែលថតបានដោយអ្នករស់នៅតំបន់នោះ បានបង្ហាញពីបុគ្គលិកប្រុសពាក់អាវពណ៌ខៀវពីរនាក់ បានបើកកាបូបរបស់ពួកគេ ដើម្បីឆែកមើលនៅមុខបុគ្គលិកពាក់អាវស ហើយរំពេចនោះពួកគេបានបង្ហាញការភ្ញាក់ផ្អើលស្ទើរស្ទុះរត់ នៅពេលដែលឃើញក្បាលបុរសអ្នកជំងឺកូវីដនោះលៀនចេញមកក្រៅ ដែលហាក់ដូចជាមានសញ្ញាថា មនុស្សនៅខាងក្នុងកាបូបសាកសពនោះ នៅមានជីវិតនៅឡើយ។

អ្នកជំងឺដែលនៅខាងក្នុងថង់ពណ៌លឿង ត្រូវបានគេស្គាល់ថាជាមនុស្សចាស់ ស្នាក់នៅមណ្ឌលថែទាំ ហើយបុគ្គលិកនៅមណ្ឌលថែទាំនោះ បានពិនិត្យស្ថានភាពរបស់គាត់ និងបិទថង់ដែលបណ្តាលឱ្យមានការភ័យខ្លាច ក្នុងចំណោមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ថា បុរសចំណាស់នោះមិនដឹងថប់ដង្ហើមយ៉ាងណា ទម្រាំត្រូវបានបញ្ជូនមកដល់ផ្ទះ។

យោងតាម ​​CNN សាក្សីម្នាក់បានសម្តែងការមិនពេញចិត្តថា “តើពួកគេធ្វើអាជីវកម្មអ្វី? ហេតុអ្វីបានជាដាក់មនុស្សរស់នៅក្នុងរថយន្តដឹកសព ហើយសន្មត់ថាមនុស្សនោះបានស្លាប់។ បុគ្គលិកបាននិយាយថា អ្នកជំងឺនោះនៅតែមានចលនា។ សកម្មភាពនេះគឺពិតជាគ្មានការទទួលខុសត្រូវសោះឡើយ”។

នៅលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo អ្នកប្រើប្រាស់ជាច្រើនបានសម្តែងការងឿងឆ្ងល់ចំពោះឧបទ្ទវហេតុនេះ។ នៅថ្ងៃច័ន្ទ ទី2 ឧសភា រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា បុរសចំណាស់នេះមានស្ថានភាពសុខភាពថេរ។

យោងតាមគេហទំព័រសារព័ត៌មាន South China Morning Post ឧបទ្ទវហេតុនេះ បានបង្កឲ្យមានប្រតិកម្មខឹងសម្បារជាខ្លាំង ដោយបានជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេត ដើម្បីស្វែងរកការទទួលខុសត្រូវ ហើយក្រោយមកពួកគេបានបណ្តេញចេញ និងស្តីបន្ទោសបុគ្គលិកមួយចំនួន រួមទាំងនាយកមណ្ឌលថែទាំ និងក្រុមគ្រូពេទ្យនៅទីនោះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×