Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ផ្តល់ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ចំនួន ១១គ្រឿង ដែលជាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រទេសជប៉ុន ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែនតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បានមកដល់កម្ពុជា។

មន្ត្រីអន្តោប្រវេសន៍​បានទៅទទួលម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ចំនួន ១១គ្រឿង នៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីដឹកជញ្ជូនដាក់តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១០ទីតាំង។

ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចទាំង១១គ្រឿងនេះ នឹងត្រូវបានត្រៀមរៀបចំតម្លើងដាក់ឱ្យប្រើប្រាស់ នាពេលខាងមុខ សម្រាប់ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបការរត់ពន្ធសព្វាវុធ និងគ្រឿងញៀនឆ្លងដែនតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសដើម្បីចូលរួមការពារដល់ការងារសន្តិសុខជាតិ ខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២នេះផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×