Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វា ហ្វា ពិចារណារយាលការថតបន្តិច ព្រោះហេតុផលមួយ

ភ្នំពេញ ៖ តារាសម្តែងសាច់សខ្ចីនាង ហ្វា ហ្វា កំពុងពិចារណាពន្យាការថតបន្តិច ដោយនាងចង់យកពេលថែរក្សាសម្រស់បន្ថែម បន្ទាប់ពីមួយរយៈចុងក្រោយនេះនាងសម្រុកចេញថតច្រើន។

ហ្វា ហ្វា លើកឡើងថា ដោយសារមួយរយៈនេះនាងចេញថតច្រើន ដែលធ្វើអោយនាងមានការប៉ះពាល់ស្បែកច្រើន ហេតុនេះនាងនឹងពិចារណាយកពេលមកថែរក្សាសម្រស់មួយរយះសិន។

នាងបញ្ជាក់ថា ដើម្បីយកពេលមកគិតគូរពីការថែរក្សាសម្រស់បន្ថែមនោះ នាងកំពុងពិចារណារយាលការថតមួយរយះសិន ខណៈពេលបច្ចុប្បន្ននាងកំពុងសម្រុកថតរឿងមួយចំនួន ដែលនៅសេសសល់។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាស្នេហាវិញ ហ្វា ហ្វា លើកឡើងថា បច្ចុប្បន្ននាងកំពុងរស់នៅយ៉ាងសប្បាយរីករាយជាមួយឯកជនរបស់នាង បន្ទាប់ពីបែកបាក់ស្នេហ៍ជាមួយតារាចម្រៀងនាយ ចឺម។

យ៉ាងណា ហ្វា ហ្វា លើកឡើងថា នាងមិនបានឈឺចាប់ឬមិនសប្បាយចិត្តនៅពេលដែលឃើញនាយ ចឺម បង្ហាញគូស្នេហ៍ថ្មីនាពេលនេះឡើយ ព្រោះអ្នកទាំងពីរបានសម្រេចបែកគ្នារួចហើយ។

ហ្វា ហ្វា ក៏បានបដិសេធថា ខ្លួននៅបន្តទំនាក់ទំនងជាមួយនាយ ចឺម ដដែល ដោយសារឃើញនាងនៅតែមានទំនាក់ទំនងល្អជាមួយគ្រួសារនាយ ចឺម ដដែល។

ចំណុចនេះ ហ្វា ហ្វា បញ្ជាក់ថា ចំណងទំនាក់ទំនងជាមួយគ្រួសារនាយចឺម គឺនាងនៅតែល្អរាប់អានធម្មតា ប៉ុន្តែសម្រាប់ទំនាក់ទំនងស្នេហ៍ជាមួយនឹងនាយ ចឺម នោះគឺបានបញ្ចប់យូរហើយ។

ជាការកត់សម្គាល់ ទើបតែប្រឡូកសិល្បះមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែតារាសម្តែង ហ្វា ហ្វា កំពុងតែមានហាងឆេងទីផ្សារការងារសិល្បះខ្ពស់គួសម ដោយសារនាងតែងតែបង្ហាញវត្តមានសម្តែងជាបន្តបន្ទាប់ស្ទើមិនដាច់សូរ។

យ៉ាងណា បើទោះបីជាកំពុងមានឈ្មោះបោះសម្លេងក្នុងពិភពសិល្បះ រួមជាមួយនឹងរូបសម្រស់ស្រស់សោភានាពេលនេះក៏ដោយ រហូតមកទល់នាពេលនេះ ហ្វា ហ្វា ហាក់មិនទាន់លេចលឺមានស្នេហាជាមួយបុរសរូបណានៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ សំណាងsv

×