Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធករណី ឆបោកប្រាក់ជាង ២ ម៉ឺនដុល្លារ តាមរូបភាពយកលុយ រត់ការចូលក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ដាក់ពន្ធនាគារ កំណត់ ១ ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ ចំនួន ២ ម៉ឺនដុល្លារអាមេរិក និងសំណងការខូចខាត ពេលវេលាការចំណាយថ្លៃសេវាច្បាប់ និងជំងឺចិត្តជាទឹកប្រាក់ចំនួន ១៥ ០០០ ដុល្លារអាមេរិកទៅដើមបណ្តឹង ពាក់ព័ន្ធករណីឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងដើមខែ មេសា ឆ្នាំ២០២០។

យោងតាមដីកាបង្គាប់ឃុំខ្លួនរបស់តុលាការ បានឱ្យដឹងថា ជនជនជាប់ចោទមានឈ្មោះ ពៅ វណ្ណឌី ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ជាមន្ត្រី នគរបាលនៅនាយកដ្ឋានអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ ៤៣ ផ្លូវ លេខ ១៦ កែងផ្លូវលេខ ១៣ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនជាប់ចោទ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ឆបោកតាមបញ្ញតិ្ត មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានី ភ្នំពេញ ធ្វើការចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ លោក ធ្នាំ ប៊ុណ្ណា ចៅក្រម ជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ៕រក្សាសិទ្ធិដោយ ចន្ទា ភា

×