Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ប្តី​ឡើងជិះ​លើ​ក្បាល​រថយន្ត រហូត​ចម្ងាយ​ដី​ជាង ១០០ គីឡូម៉ែត្រ បន្ទាប់​បានដឹង​ថា ប្រពន្ធ​កំពុង​ផិត​ក្ប.ត់​ជាមួយ…

spot_img

នេះជារឿងមួយដ៏ភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលបុរសជាប្តីម្នាក់ ដែលបានដឹងថា ប្រពន្ធខ្លួនកំពុងមានទំនាក់ទំនងជាមួយមិត្តភក្តិ គាត់ក៏បានលោតតោងក្បាលរថយន្ត រហូតចម្ងាយដីជាង ១០០ គីឡូម៉ែត្រ ហើយទីបំផុត បុរសជាប្តីនោះក៏បានចុះចេញ នៅពេលប៉ូលីសសម្រេចចិត្តបាញ់កង់ឡាន ដើម្បីបញ្ឈប់។

លោក Swai Loenkaew អធិការនគរបាលក្រុង Chumpon បាននិយាយថា លោកបានទទួលដំណឹងនេះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពីរឿងឈ្លោះប្រកែកគ្នារបស់ប្តីប្រពន្ធមួយគូ ហើយបុរសជាប្តីបានលោតតោងជិះលើក្បាលរថយន្តប្រពន្ធមិនឲ្យទៅណា ប៉ុន្តែ ប្រពន្ធបានបង្ខំបើករថយន្ត រហូតដល់ខេត្ត Chumpon តែម្តង។

លោក Loenkaew បានឲ្យដឹងថា មន្រ្តីប៉ូលីសប្រទះឃើញរថយន្តរថយន្តពណ៌ខ្មៅ១គ្រឿង ខណៈស្រ្តីជាប្រពន្ធជាអ្នកបើក រួមជាមួយក្មេងស្រីអាយុ​៥ឆ្នាំម្នាក់។ រីឯបុរសជាប្តីកំពុងដេកពោបលើក្បាលរថយន្ត ដោយបានវាយបែកកញ្ចក់មុខយ៉ាងដំណំ។

លោកបន្តថា ដោយសារប៉ូលីសព្យាយាមឲ្យឈប់រថយន្ត ស្រី្តរូបនោះមិនស្តាប់ ទីបំផុត ប៉ូលីសក៏សម្រេចចិត្តបាយបំបែកកង់រថយន្តតែម្តង បន្ទាប់ពីស្រ្តីជាប្រពន្ធ បានព្យាយាមបើករត់រហូតចម្ងាយជាង ១០០ គីឡូម៉ែត្រ។

ប៉ូលិសបានជួយបុរសជាប្តី​ចុះ​ពីលើ​ក្បាលរថយន្ត​រួចបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ Chumpon ខណៈស្ត្រីជាប្រពន្ធ​និងក្មេងស្រីម្នាក់​មិនព្រមចុះ​ពីលើ​រថយន្តទេ។ តែទោះជាយ៉ាងណា ​ក្រោយរយៈពេល​១​ម៉ោង​ស្រ្តីនោះក៏បានបើកទ្វាររថយន្ត។

ប៉ូលិសបានឲ្យដឹងថា បុរសជាប្តីឈ្មោះ Thawee អាយុ ៤៩ ឆ្នាំ បានដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ Supha អាយុ ៤៨ ឆ្នាំ កំពុងមានទំនាក់ទំនងស្នេហាជាមួយមិត្តភក្តិ ហើយនៅថ្ងៃកើតហេតុ ពួកគេបានទៅចូលរួមបុណ្យសពមួយ បានឈ្លោះគ្នាបែកផ្សែង បន្ទាប់នាង Supha បានសារភាពពីរឿងនេះ។

ប្តីបានប្រាប់ប្រពន្ធថា គាត់នឹងបើករថយន្តបំបុក សម្លាប់ពួកគេទាំងអស់។ ឮបែបនេះ ស្រ្តីជាប្រពន្ធបានទាញកូនសោឡាន ចូលក្នុងរថយន្តជាមួយក្មួយស្រីអាយុ ៥ ឆ្នាំ យ៉ាងប្រញាប់ប្រញាល់ រួចបើកចាកចេញភ្លាមៗ ខណៈបុរសជាប្តីកំពុងអង្គុយខាងក្រោយរថយន្ត ប៉ុន្តែ នៅពេលមកដល់ស្តុបយោធាមួយកន្លែង គាត់ក៏បានឡើងជិះពីលើក្បាលរថយន្ត ដែលជាហេតុធ្វើឲ្យប្រពន្ធបើកនាំយកទៅ រហូតដល់ខេត្ត Chumpon ចម្ងាយជាង ១០០ គីឡូម៉ែត្រតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×