Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ : បើគ្មានសន្តិភាពក៏យើងគ្មានស្នាមញញឺម ហើយក៏គ្មានការអភិវឌ្ឍន៏រីកចំរើនដូចសព្វថ្ងៃនេះដែរ

ភ្នំពេញ ៖ លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានប្រសាសន៍បញ្ជាក់ថា បើគ្មានសន្តិភាពក៏យើងគ្មានស្នាមញញឺម ហើយក៏គ្មានការអភិវឌ្ឍន៏រីកចំរើនដូចសព្វថ្ងៃនេះដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលជាការឆ្លើយតបសមាហរណកម្មសង្កាត់ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ និងរដ្ឋបាលសង្កាត់ពន្សាំងបានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។

លោកស្រី កាន់ រតនៈឧប្បល បានបញ្ជាក់ថា វេទិកានេះផ្តោតសំខាន់លើការលើកម្ពស់តម្លៃសីលធម៌សង្គមនិងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងទប់ ស្កាត់អំពើហិង្សាលើកុមារ នៅក្នុងសហគមន៏ ។ ដើម្បីក្លាយជាពលរដ្ឋល្អ ត្រូវមានសីលធម៌រស់ នៅល្អ ចូលរួមអភិវឌ្ឍន៏សង្គមជាតិ និងអភិវឌ្ឍសហគមន៏មូលដ្ឋាន ។

ជាមួយគ្នានោះដែរ ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក៏បាន”អរគុណសន្តិភាព” បើគ្មានសន្តិភាពក៏យើងគ្មានស្នាមញញឺម ហើយក៏គ្មានការអភិវឌ្ឍន៏រីកចំរើនដូចសព្វថ្ងៃនេះដែរ។

ចំណែកលោកង៉ែត ចាន់សុខ ប្រធានការិយាល័យអប់រំយុវជននៃមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ មានប្រសាសន៏លើកឡើងថា- គ្រូបង្រៀនមានតួនាទី ផ្តល់ចំណេះដឹង បង្កើនពុទ្ធិ និងសម្រួចឆន្ទៈសិស្សដើម្បីក្លាយជាយុវជនមានធនធានគ្រប់ គ្រាន់អភិវឌ្ឍខ្លួនឯងនិងសង្គមជាតិ។ យុវជនត្រូវតែជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ មានកាយសម្បទាររឹងមាំ ចំណេះដឹង សមត្ថ ភាព បំពេញការងារនិងចេះជួយការងារឪពុក- ម្តាយ គោរពចាស់ទុំ ព្រឹទ្ធាចារ្យ ។សិស្សល្អគឺគោរពបទបញ្ជាផ្ទៃក្នុងសាលា ខិតខំរៀនសូត្រ។មិត្តល្អគឺផ្តល់សេចក្តីស្រឡាញ់ដល់មិត្តភក្តិ មិនប្រព្រឹត្តអំពើអសីលធម៌ មិនសេពគ្រឿងញៀន និងគោរព ច្បាប់។

លោកបន្តថា យុគស័យឌីជីថល ទូរស័ព្ទគឺជាទីផ្សារ ជាមេរៀន ជាសៀវភៅ ជាគ្រូ ដែលយុវជនត្រូវប្រើប្រាស់ ឲ្យមាន គុណប្រយោជន៏សម្រាប់ខ្លួនឯង ។បំណិនសតវត្សរ៏ទី២១គឺយើងត្រូវចេះរស់នៅជាមួយគន្លងប្រក្រតីភាពថ្មី គឺ”៣កុំ៣ការពារ” ជាប្រចាំចេះគ្រប់ គ្រងថែ រក្សាសុខភាពខ្លួនឯងនិងប្រជាពលរដ្ឋបានល្អ រាជរដ្ឋាភិបាលបានស្រោចវ៉ាក់សាំងដល់ប្រជា ពលរដ្ឋទូទាំងប្រទេសការពារជំងឺកូវីដ-១៩។
លោកបន្តថាប្រធានការិយាល័យអប់រំយុវជននៃមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានបញ្ជាក់ថា កម្ពុជាយើងមានសន្តិភាពទាំងផ្លូវ កាយនិងផ្លូវចិត្ត “អរគុណសន្តិភាព”៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×