Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទល្មើស ឈូសឆាយ កា.ប់ទន្ទ្រានដីព្រៃលិចទឹកតំបន់ ៣ មាត់បឹងទន្លេសាប

បន្ទាយមានជ័យ ៖ មន្រ្តីសមត្ថកិច្ចនគរបាលស្រុក មង្គលបូរី កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួន បុរសសង្ស័យ២នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង លួចឈូសឆាយកា.ប់ ទន្ទ្រានដីព្រៃលិចទឹកតំបន់ ៣ មាត់បឹងទន្លេសាប ប្រព្រឹត្តនៅក្នុងភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថា ជនសង្ស័យ២នាក់មាន៖ ១-ឈ្មោះ រឹត ធី ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជាម្ចាស់ស្រែ ។ ២- ឈ្មោះ វ៉ាន់យ៉េន ភេទប្រុស អាយុ ៤៦ ឆ្នាំ ជាម្ចាស់ត្រាក់ទ័រ រស់នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ។

ពួកគេត្រូវបាននគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នៅក្នុងភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ននេះ ជនសង្ស័យ២នាក់ខាងលើ កំពុងតែសាកសួរ នៅឯ សាលាដំបូងខេត្តបន្ទាយមានជ័យ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×