Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ជាតិ​និង​ក្រសួង​ពាណិជ្ជកម្ម រួម​គ្នា​ប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

spot_img

​ភ្នំពេញ ៖ ដើម្បី​ជា​យន្តការ​ក្នុង​ការអនុវត្ត​ការងារ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ធនាគារជាតិ​នៃ​កម្ពុជា​និង​ក្រសួង​ពាណិជ្ជកម្ម បានរួម​គ្នា ការផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ធនា​ជាតិ​នៃ​កម្ពុជា និង​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​អនុស្សរណៈ​យោគយល់ (MoU) ស្តីពី ការផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​ការចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង ដើម្បី​ជា​យន្តការ​ក្នុង​ការអនុវត្ត​ការងារ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហការ​គ្នា ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការស្វែងរក​ទប់ស្កាត់ និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×