Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​រហូត! ហួសចិត្ត​ណាស់ រើស​បាន​ទូរស័ព្ទ iPhone XS Max ម្ចាស់​សុំ​វិ​ញ ពុំ​ត្រឹមិ​ន​ឲ្យ​ទេ តែ​ថែមទាំង​ថត​ឌឺ​ទៀត…

spot_img

រឿងរ៉ាវមួយថ្មីៗនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម អស់សំណើចផង និងហួសចិត្តផង ក្រោយពីបានស្តាប់ឮករណីអ្នកជ្រុះបាត់ទូរស័ព្ទ និងអ្នករើសបាន រវាងនារី២នាក់ ដែលប្រៀបដូចជាឆាកកំប្លែងអុីចឹង។

នេះបើតាមគណនីស្រីស្អាតម្នាក់ដែលមានឈ្មោះថា លី ហ្គេចមួយ បានបង្ហោះរូបទីកន្លែងកំពុងស្ថិតនៅ និងមុខមាត់នារីរើសទូរស័ព្ទរបស់ខ្លួនបាន ដោយប្រាប់ឲ្យបងប្អូនក្នុងបណ្តាញសង្គម បានដឹងទាំងហួសចិត្តថា៖ សុំផុសមួយទៅហួសចិត្តពេក ខ្ញុំបាត់ទូរសព្ទ័ថ្ងៃ2 ពេលយប់ បើរើសបានហើយបិទទូរសព្ទ័ហ្មង មិនថាមិនខឹងទេ តែពេលបាត់ភ្លាម តេទៅភ្លាម លើកហើយនិយាយយ៉ាងស្រួលថា បងទូរសព្ទ័ខ្ញុំជ្រុះមុនហ្នឹង បងឯងរើសបានមែន ខ្ញុំសុំវិញមក តបវិញយ៉ាងពិរោះទៀត ចា៎បងខ្ញុំចាំនៅហ្នឹង លេងទៅដល់កន្លែងបាត់ តេលែងលើក ឥឡូវដល់កំពង់ចាម បាត់ ហើយឆ្លៀតថតរូបអោយមើលទៀតjkjនេះ ឌឺមេស sis Cute ដឹងថាទូរសព្ទ័ជាប់Apple ហើយហ្នឹង។

តែអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺថាអ្នកលេងបណ្តាញសង្គមឯណេះ បែរជាឈ្មោះគ្នាបែកផ្សែងទៀត បន្ទាប់ពីបុរសម្នាក់ដែលមានគណនីឈ្មោះ Soth SE Man បានលើកយកច្បាប់មិនដឹងមកពីណាថា៖ 1 យកផុសរូបគេដោយគ្មានការអនុញ្ញាតិពីម្ចាស់រូបប្រយ័ត្នមានទោស បើសិនគេប្ដឹង, 2 របស់ដែលគេរើសបានគេអោយវិញ ឬមិនអោយជាសិទ្ធិរបស់គេ ក៏ជាមនោសញ្ចេតនាគេដែរ (តែខុសច្បាប់), 3 ជេរគេជាសារធារណៈអាចមានទោស បើគេប្ដឹង តែបើគេមិនអោយវិញទេទិញថ្មីទៅ ម្ចាស់ទូរស័ព្ទយករូបអ្នករើសបានមកផុសអុីចឹង គឺខុសគេអាចប្តឹងបាន ព្រោះគេរើសបាន គេមិនឲ្យជាសិទ្ធិរបស់គេ។ បុរសរូបនេះ ថែមទាំងនិយាយថា ជួយប្រាប់យកតែបុណ្យទេ។

ក្រោយពីឮច្បាប់បែបនេះចេញមក ហួសចិត្តខ្លាំងពេក អ្នកលេងជាច្រើន បានដាក់ឲ្យកប់ៗថា៖ សំខាន់ម្នាក់ស្រីហ្នឹងហ៊ានប្តឹងអត់ កុំនិយាយថាអ្នករើសបានអត់ខុស តែរើសហើយមិនអោយម្ចាស់គឺខុសហើយលោក!, រើសបានមិនដឹងគ្មានកំហុសទេ ប៉ុន្តែដឹងហើយនៅតែមិនអោយគេវិញ គឺស្មើរនឹងចោរ ឬបទលួចហើយ ដែលម្ចាស់របស់មានសិទ្ធិប្តឹង, រៀនច្បាប់សុទ្ធនៅ Rule!! តែនិយាយមក…ដូចអត់ដែលចូលរៀន? បន្ថយប៊ីចេងតិចទៅបង…។ រីឯអ្នកខ្លះទៀតក៏ចង់សួរថា ការក្សាវត្ថុដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ហើយនៅតែចង់បានរបស់នោះទៀតគេហៅជាអី? ហើយម្ចាស់កម្មវត្ថុមិនមានសិទ្ធិសូម្បីតែបង្ហោះស្វែងរករបស់ដែលខ្លួនបាត់ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់គេ បាននោះទេឬ??»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×