Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល បង្វិលសំណុំរឿង បុរសម្នាក់ ត្រឡប់ទៅកាន់សាលាឧទ្ធរណ៍ ដើម្បីធ្វើការជំនុំជម្រះសាជាថ្មី ឡើងវិញពាក់ព័ន្ធបទល្មើសឃាត.កម្មគិតទុកជាមុន

ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២ បានប្រកាសសាលាដីការ លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាត.កម្មគិតទុកជាមុន ដោយបា.ញ់ស.ម្លាប់ បុរសជនរងគ្រោះម្នាក់ ដែលជាថៅកែសិប្បកម្មទឹកសុទ្ធ ប្រព្រឹត្តនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ២០១៩ ។

តុលាការកំពូលបានសម្រេច បង្វិលសំណុំរឿងនេះ ត្រឡប់ទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ សាជាថ្មីឡើងវិញ ដោយសារតែមានចំណុចសង្ស័យ និងចន្លោះប្រហោងខ្លះ ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យ ពិចារណានៅឡើយ។

លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ អោម ឆន(ឆោម ឆន) ភេទប្រុស អាយុ ៥៨ឆ្នាំ ។
ចំណែកឯ ជនរងគ្រោះ ឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ជាថៅកែសិប្បកម្មទឹកសុទ្ឋ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃ ទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ បានកាត់ទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង បង្គាប់ឱ្យជនជាប់ចោទត្រូវសងជម្ងឺចិត្តចំនួន ៣០ លានរៀល ទៅគ្រួសារជនរងគ្រោះ ពីបទ ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។
ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទឈ្មោះ អោម ឆន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×