ភ្នំពេញ : បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវ ចូលទៅក្នុងបុរីមួយកន្លែងជិតផុតហើយ ត្រូវបានយុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុ.កចំហៀងខាងស្ដាំផ្នែកខាងក្រោយ ពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ចំណែកយុវជនរងរបួសស្រាល កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ខាងមុខច្រកចូលបុរីមួយកន្លែង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2BG-2153 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃចូលទៅក្នុងបុរីជិតផុតទៅហើយ ស្របពេលក៏មានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1HJ-7152 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ បញ្រ្ចាសទិសគ្នា បានជ្រុលមកបុករថយន្តចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ចំណែកយុវជនជិះម៉ូតូរងរបួសស្រាល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការបា.ញ់ថ្នាំយកម៉ូតូនិងរថយន្ត ដាក់អែបខាងបញ្ចៀសការកកស្ទះ រួចទុកពេលឱ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីខាងរថយន្ត បានចេញសំណងទៅឲ្យភាគីខាងម៉ូតូចំនួន ៣០០ ដុល្លារ ដើម្បីបញ្ចប់គឺនៅនឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សួង សាម




