Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​ណាស់! នារី​ទេសចរ​រុស្ស៊ី២នាក់ យំសោក​ស្តាយ​យ៉ាង​ខ្លាំ​ង បន្ទាប់​ជួល​តាក់ស៊ី​ជិះ​នៅ​ហាណូយ ស្រាប់តែ…

spot_img

កាលពីពេលថ្មីៗនេះ បណ្តាញសង្គមពិតជាបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព័ត៌មានដែលនារីជនជាតិរុស្ស៊ីពីរនាក់ បានបាត់បង់ទូរស័ព្ទរបស់ពួកគេនៅផ្លូវ Hang Bong (ហាណូយ) នៅម៉ោង ៣ ព្រឹក ថ្ងៃទី៥ ខែឧសភា នេះ។ យោងតាមការបង្ហោះបាននិយាយថា នារីទាំងពីរនោះ គឺជាភ្ញៀវទេសចរ ដែលទើបតែបានមកស្នាក់នៅក្នុងប្រទេសវៀតណាម រយៈពេល ២ ថ្ងៃ ប៉ុណ្ណោះ។

តាមរយៈផុសបានសរសេររៀបរាប់ឲ្យដឹងថា នារីជនជាតិរុស្ស៊ី២នាក់ បានហៅតាក់ស៊ីជិះនៅវេលាម៉ោងប្រហែល ២ និង៤៥ នាទី ទៅ ២ និង៥០ នាទី ស្ថិតនៅទីតាំងដូចបង្ហាញក្នុងរូបភាព។ ដោយសារទូរស័ព្ទជិតអស់ថ្ម ពួកនាងក៏បានស្នើសុំអ្នកបើកបរសាកថ្មទូរស័ព្ទទាំងពីរ ហើយបន្ទាប់មក ពួកនាងបានប្រាប់អ្នកបើកបរឲ្យរង់ចាំពីរបីនាទី ដើម្បីដូរលុយ 100$ ។ ប៉ុន្តែ នៅពេលពួកនាង ត្រឡប់មករថយន្តវិញ ស្រាប់តែអ្នករត់តាក់ស៊ីនោះ បើករថយន្តយក iPhone ២គ្រឿង របស់ពួកនាងចាកចេញបាត់តែម្តង។

ការស្រែកឆោឡោ និងយំសោកស្តាយរបស់ពួកនាង បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកដំណើរបង្ហាញក្តីអាណិតជាខ្លាំង។ ក្នុងនោះ អ្នកមានចិត្តល្អ បានសួរនាំ ប៉ុន្តែ ពួកគេពិតជាមានការលំបាកជាខ្លាំង ព្រោះតែពុំអាចស្តាប់បានភាសារុស្ស៊ី។

លោក Hoang Hai ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដំណើរ ដែលមានវត្តមាននៅកន្លែងកើតហេតុ បានគាំទ្រភ្ញៀវទេសចរទាំងពីរ ដែលអាចនិយាយភាសាវៀតណាមបានខ្លះៗ។ បន្ទាប់មក គាត់ក៏បាននាំពួកនាងទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីរាយការណ៍ពីករណីនេះ និងបន្ទាប់មក គាត់ក៏បើកឡានជូនពួកនាងទៅកាន់សណ្ឋាគារវិញផងដែរ។

ប៉ូលីសបាននិយាយថា ពួកគេគាំទ្រនារីទេសចរទាំងពីរ ហើយថា ពួកគេនឹងផ្តល់ព័ត៌មានជាក់លាក់នៅពេលក្រោយ បន្ទាប់ពីធ្វើការស៊ើបអង្កេត៕ រក្សាសិទ្ធិដោយ៖ លឹម​ ហុង

spot_img
×